ព័ត៌មានអន្ដរជាតិ
ឡាវ រកឃើញរថយន្តជាង ៣ ម៉ឺនគ្រឿងនាំចូលប្រទេសដោយមិនបង់ពន្ធ
ឡាវរកឃើញរថយន្តជាង ៣០,០០០ គ្រឿងរត់ពន្ធចូលប្រទេសដោយមិនបានបង់ពន្ធចូលរដ្ឋ ប៉ុន្តែក្នុងនោះក៏មានរថយន្តចំនួន ២០,៧៧៣ គ្រឿងបានបង់ពន្ធត្រឹមត្រូវរួចហើយផងដែរក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២នេះ ។
លោក សនសៃ ស៊ីផាន់ដន ឧបនាយករដ្ឋមន្ត្រីឡាវបានទទួលស្គាល់ថា ពិតជាមានការរត់ពន្ធរថយន្តចូលប្រទេសឡាវដោយខុសច្បាប់ និងមិនបានបង់ពន្ធចូលរដ្ឋចំនួន ៣០,៤៧១ គ្រឿង ក្នុងនោះរដ្ឋាភិបាលបានចេញបញ្ជាឲ្យអ្នកនាំចូលរថយន្តទាំងនោះ ត្រូវចូលបង់ពន្ធផ្សេងៗជូនរដ្ឋបានចំនួន ២០,៧៧៣ គ្រឿងរួចហើយក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២ នេះ ហើយនឹងបន្តការត្រួតពិនិត្យថែមទៀតចំពោះរថយន្តគេចពន្ធដែលនៅសល់ចំនួន ៩,៦៩៨ គ្រឿងនៅចុងឆ្នាំ ២០២២ នេះ ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋ ។
ប្រភពដដែលបន្តថា លោក ខាំផាន់ វិផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវក៏បានទទួលស្គាល់ដែរថា ឡាវពិតជាមានអំពើពុករលួយមែន ខណៈកន្លងមកគឺការនាំចូលប្រេងឥន្ទនៈ ។ យោងតាមទន្និន័យពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបានរាយការណ៍ទៅរដ្ឋាភិបាលថា ឡាវបាននាំចូលប្រេងឥន្ទនៈពីប្រទេសថៃ និងវៀតណាមសរុបប្រមាណ ១,២០០ លានលីត្រក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ ។
ប៉ុន្តែបន្ទាប់ពីការត្រួតពិនិត្យព័ត៌មានផ្ទាល់ជាមួយប្រទេសនាំចូល ដូចជា ថៃ និងវៀតណាម ទើបដឹងថា ប្រទេសឡាវបាននាំចូលប្រេងពីប្រទេសថៃ និងវៀតណាម ក្នុងបរិមាណសរុបគឺ ១,៩០០ លានលីត្រឯណោះ ដែលមានន័យថា ឡាវមានអំពើពុករលួយក្នុងការនាំចូលប្រេងឥន្ទនៈសរុបដល់ទៅ ៧០០ លានលីត្រក្នុងមួយឆ្នាំ ដោយមានការឃុបឃិតគ្នារវាងមន្ត្រីពន្ធជាមួយនឹងក្រុមហ៊ុនដែលនាំចូលប្រេងឥន្ទនៈទាំងនោះ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ VOA Lao
ចុចអាន ៖ លោក Boris Johnson ចុះបង្រៀនបាញ់មីស៊ីល និងគប់គ្រាប់បែកដល់ទ័ព អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


