Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ៖ អាមេរិក គួរតែបង្កើតលក្ខខណ្ឌចរចាវិបត្តិនៅ អ៊ុយក្រែន គ្រាន់ជាងចាត់ទុក រុស្ស៊ី ជារដ្ឋឧបត្ថម្ភអំពើភេរវកម្ម

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកគួរតែចូលរួមក្នុងការបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់កិច្ចចរចារវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ជាជាងចាត់ទុកប្រទេសរុស្ស៊ីជារដ្ឋឧបត្ថម្ភរដ្ឋអំពើភេរវកម្ម ។

លោក Zhao បាននិយាយ នៅពេលពិភាក្សាអំពីរបាយការណ៍ដែលសហរដ្ឋអាមេរិកចាត់ទុករុស្ស៊ីជារដ្ឋឧបត្ថម្ភអំពើភេរវកម្មថា “សហរដ្ឋអាមេរិកគួរតែបង្កើតបរិយាកាសវិជ្ជមានសម្រាប់ការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន ហើយខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់ដំណោះស្រាយនយោបាយ” ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកខុសពីចិន ខណៈកន្លងមកទីក្រុងប៉េកាំងតែងតែអំពាវនាវឲ្យមានការសន្ទនាគ្នាដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ។

ទន្ទឹមនោះការលើកឡើងរបស់លោក Zhao កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយផ្នែកសន្តិសុខក្នុងទំហំទឹកប្រាក់ ២៧០ លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ខណៈក្នុងកញ្ចប់នេះនឹងរួមមានទាំង ប្រព័ន្ធរ៉ុកកែតរយៈចម្ងាយមធ្យម ក៏ដូចជាយន្តហោះគ្មានមនុស្សបើកយុទ្ធសាស្ត្រផងដែរ ។

កញ្ចប់ថ្មីនេះ រួមមានទាំងប្រព័ន្ធរ៉ុកកែត HIMARS ហើយនឹងអនុញ្ញាតឲ្យទីក្រុងកៀវទទួលបានយន្តហោះគ្មានមនុស្សបើក Phoenix Ghost រហូតដល់ទៅ ៥៨០ គ្រឿង ខណៈអាវុធទាំងពីរនេះសុទ្ធតែជាប្រព័ន្ធអាវុធដ៏សំខាន់នឹងធ្វើឲ្យអ៊ុយក្រែនបន្តក្នុងការប្រយុទ្ធ ថ្វីបើកាំភ្លើងធំរបស់រុស្ស៊ីមានថាមពលខ្លាំងជាងក៏ដោយ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះជំនួយសន្តិសុខសរុបរបស់សហរដ្ឋអាមេរិកដែលផ្តល់ឲ្យអ៊ុយក្រែនដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានកើនដល់ទៅ ៨.២ ពាន់លានដុល្លារហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ កូរ៉េខាងជើង ចោទ អាមេរិក ថាជា “រដ្ឋភេរវករជីវសាស្ត្រ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម