សេចក្ដីជូនដំណឹង
នគរបាលកម្ពុជា ឈ្នះមេដាយមាសដំបូង កីឡានគរបាលពិភពលោក គ្រាដែលសីដក់ ឈ្នះមេដាយប្រាក់ នៅថៃ
កីឡាករនគរបាលកម្ពុជា ១ រូប បានឈ្នះមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី ១៩ ឆ្នាំ ២០២២ (The 19th World Police and Fire Games) នៅទីក្រុង Rotterdam ប្រទេសហូឡង់។

កីឡាករ នង គ្រឹះស្នា ដណ្តើមបានមេដាយមាស ១ គ្រឿង លើវិញ្ញាសា Jiu jitsu អាយុ ៤០ ឆ្នាំឡើង ក្នុងប្រភេទទម្ងន់ក្រោម ៧០ គីឡូក្រាម គ្រាដែលរូបគេក៏ទើបតែឈ្នះមេដាយសំរឹទ្ធ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅផងដែរ។ គិតមកទល់ពេលនេះ នគរបាលកម្ពុជា ឈ្នះមេដាយ ៣ គ្រឿងហើយ ក្នុងព្រឹត្តិការណ៍ដដែលនេះ ពោលគឺមាស ១ គ្រឿង និងសំរឹទ្ធ ២ គ្រឿង។

ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី ១៩ ឆ្នាំ ២០២២ នេះ ប្រព្រឹត្តទៅពីថ្ងៃទី ២២ ដល់ ៣១ ខែកក្កដា ឆ្នាំ ២០២២ ដោយមានកីឡា ៦៣ ប្រភេទដាក់ឱ្យប្រកួត ខណៈប្រភេទកីឡាដែលសហភាពកីឡានគរបាលជាតិកម្ពុជា បញ្ជូនចេញទៅប្រកួតប្រជែង មាន ៦ ប្រភេទរួមមាន៖ តេក្វាន់ដូ WT, វាយសី, វាយកូនឃ្លីលើតុ, ចំបាប់, យូដូ និងការ៉ាតេ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន ២២ រូប។
ដោយឡែកជោគជ័យដទៃទៀតផងដែរ ក្នុងការប្រកួតលើឆាកអន្តរជាតិនោះ គឺលើប្រភេទកីឡាសីដក់ ដោយក្រុមកីឡាសីដក់កម្ពុជា ក៏ទើបតែទទួលបានមេដាយប្រាក់ផងដែរ នៅក្នុងប្រភេទវិញ្ញាសា (ទាត់សីចូលកន្ត្រក) Men’s Hoop នៅព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកពិភពលោក “ពានរង្វាន់ព្រះមហាក្សត្រថៃ”។ ចំពោះកម្មវិធីបំពាក់មេដាយនឹងធ្វើឡើងនៅថ្ងៃបិទកម្មវិធី ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២។

ព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកពិភពលោក “ពានរង្វាន់ព្រះមហាក្សត្រថៃ” គឺធ្វើឡើងជាលើកទី ៣៥ ចាប់ផ្ដើមពីថ្ងៃទី ២៤-៣១ ខែកក្កដា ឆ្នាំ ២០២២ ដោយមានប្រទេសចំនួន ៣៥ មកពីជុំវិញពិភពលោកចូលរួម។
ក្រុមជម្រើសជាតិសីដក់ និងឈិនឡូនកម្ពុជា ដែលបានចេញទៅប្រកួត King Cup World Championship 2022 នៅថៃ កាលពីយប់ថ្ងៃទី ២១ ខែកក្កដា ដោយមានកីឡាករ ១៨ នាក់ និងកីឡាការិនី ៨ នាក់៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


