ព័ត៌មានជាតិ
ភោជនីយដ្ឋាន ៣២ នៅខេត្តមណ្ឌលគិរី ប្តេជ្ញាមិនលក់សាច់សត្វព្រៃ ដើម្បីគាំទ្រយុទ្ធនាការ«អន្ទាក់សូន្យ»
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមម្ចាស់ជនីយដ្ឋានចំនួន ៣២កន្លែង ស្ថិតក្នុងខេត្តមណ្ឌលគិរី បានប្តេជ្ញាមិនលក់ម្ហូបជាសាច់សត្វព្រៃក្នុងហាងរបស់ខ្លួនឡើយ ដើម្បីចូលរួមថែរក្សាសត្វព្រៃក្នុងខេត្តមណ្ឌលគិរី កុំឲ្យបាត់បង់ក្រោមយុទ្ធនាការ«អន្ទាក់សូន្យ»។

យុទ្ធនាការ«អន្ទាក់សូន្យ» ធ្វើឡើងក្នុងគោលបំណងគ្មានការដាក់អន្ទាក់ និងបរិភោគសត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរី ដោយផ្តើមចេញពីអ្នកលក់ម្ហូបអាហារក្នុងភោជនីយដ្ឋាននានាក្នុងខេត្តនេះ។ ក្នុងនោះ ក៏មានភោជនីយដ្ឋានចំនួន៣២កន្លែង បានប្តេជ្ញាយ៉ាងមុតមាំក្នុងការមិនជួញដូរ និងបរិភោគសត្វព្រៃគ្រប់ប្រភេទ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិខាក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រជាជន ក៏ដូចជា អ្នកលក់ម្ហូបអាហារ និងអ្នករស់នៅក្នុងសហគមន៍ បញ្ឈប់ការបរិភោគ និងជួញដូរសត្វព្រៃគ្រប់ប្រភេទ ព្រមទាំង ជួយរាយការណ៍ក្នុងករណីដែលឃើញពីការជួញដូរគ្រប់ទម្រង់ដល់អាជ្ញាធរពាក់ព័ន្ធ។ លោកបានមានប្រសាសន៍ថា៖ «ចំពោះអ្នកដែលរស់នៅក្នុងសហគមន៍ បើមានភ្ញៀវទេសចរណ៍ ឬអ្នកមកពីភ្នំពេញសួររកសាច់សត្វព្រៃ យើងត្រូវតែប្រកាសតែម្តង ថាគ្មានឡើយ»។ លោកបន្ថែមថា សម្បិត្តធម្មជាតិមានហើយ សត្វព្រៃមានហើយ ប្រសិនបើមិនជួយអភិរក្ស ធ្វើឱ្យសត្វកម្រផុតពូជ រដ្ឋត្រូវចំណាយលុយរាប់ម៉ឺនដុល្លារក្នុងការយកពូជសត្វព្រៃនៃប្រទេសដទៃមកបន្សាំនៅកម្ពុជា។

សម្រាប់ម្ចាស់ភោជនីយដ្ឋានដែលគាំទ្រយុទ្ធនាការ«អន្ទាក់សូន្យ»នេះ ក្រសួងបរិស្ថាន បានផ្តល់ប័ណ្ណសរសើរដល់ពួកគេ ចំពោះការចូលរួមមិនជួញដូរ និងលក់សាច់សត្វព្រៃ។ យុទ្ធនាការ«អន្ទាក់សូន្យ»ក្នុងតំបន់ការពារធម្មជាតិនេះ នឹងធ្វើឡើងមួយខែពេញក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីយុទ្ធនាការនេះ បានធ្វើចំនួន៣ខេត្តរួចមកហើយ គឺខេត្តស្ទឹងត្រែង ក្រចេះ និងព្រះវិហារ ដោយមណ្ឌលគិរី ជាខេត្តទី៤ ក្នុងការធ្វើយុទ្ធនាការនេះ ក្រោមការផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន៕
ដោយ៖ អុន ស្រីមាន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


