ព័ត៌មានអន្ដរជាតិ
ខេត្តមួយរបស់ ថៃ អនុញ្ញាតឲ្យរៀបចំពិធីឆ្លងឆ្នាំ មិនខ្លាចកូវីដ
ខេត្ត ឈៀងម៉ៃ មានទំនុកចិត្តថា ខ្លួនអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បានហើយអះអាងថា ខ្លួននឹងរៀបចំការប្រារព្ធពិធីរាប់ថយក្រោយឆ្លងឆ្នាំថ្មី។
ប្រធានផ្នែកលើកកម្ពស់សុខភាពសាធារណៈក្រុងឈៀងម៉ៃលោក Danai Sarapruek បាននិយាយថា ខេត្តនេះនឹងមិនហាមឃាត់ព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មីទេដោយសារតែការធ្វើដូច្នេះនឹងមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច។

លោក Danai និយាយថា ទោះគ្មានការហាមឃាត់ក៏ដោយ ក៏អ្នករៀបចំការប្រារព្ធពិធីឆ្លងឆ្នាំថ្មីទាំងអស់ត្រូវតម្រូវឲ្យជូនដំណឹងដល់រដ្ឋបាលខេត្តអំពីសកម្មភាពដែលពួកគេគ្រោងនឹងរៀបចំ។ លោកបានបន្ថែមថា ខេត្តមានវិធានការដើម្បីគ្រប់គ្រងវីរុសនេះ។
អ្នកមកពីខេត្ត សាមុត សាខន ដែលជាចំណុចផ្ទុះវីរុសត្រូវតែធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅពេលពួកគេទៅដល់ឈៀងម៉ៃ។ លោក Danai និយាយទៀតថា មិនមានការធ្វើចត្តាឡីស័កទេសម្រាប់ភ្ញៀវទេសចរមកពីខេត្តផ្សេងទៀត។

ប្រធានមន្ទីរសុខាភិបាលសាធារណៈខេត្តលោក Chatuchai Maneerat ក៏បានអះអាងជាសាធារណៈផងដែរថា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងខេត្តឈៀងម៉ៃកំពុងអនុវត្តវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។
គួរបញ្ជាក់ថា ខេត្ត សាមុត សាខន បានអនុវត្តវិធានការត្រួតពិនិត្យជំងឺកាន់តែតឹងរ៉ឹងរហូតដល់ថ្ងៃទី៣ខែមករាឆ្នាំ២០២១។ ផ្សារបង្គានិងអន្តេវាសិកដ្ឋាន Si Muang ត្រូវបានបិទទាំងស្រុង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


