ព័ត៌មានជាតិ
ក្រុមហ៊ុន CBC ណែនាំសេវាវិភាគទិន្នន័យថ្មី “ផែនទីហានិភ័យឥណទាន” ដល់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា
ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (Credit Bureau (Cambodia) Co., Ltd (CBC))បានដាក់ឱ្យដំណើរការសេវាវិភាគទិន្នន័យកម្រិតខ្ពស់ដំបូងគេនៅក្នុងប្រទេស ដោយប្រើឧបករណ៍វិភាគទិន្នន័យធុរកិច្ច សម្រាប់ស្ថាប័នហិរញ្ញវត្ថុជាសមាជិកទាំងអស់ ដើម្បីតាមដានកម្រិតហានិភ័យឥណទាន នៅតាមទីតាំងភូមិសាស្ត្រជាច្រើន។ ផែនទីហានិភ័យឥណទាន គឺជាដំណោះស្រាយចុងក្រោយគេបង្អស់ពីក្រុមហ៊ុន CBC ដែលបង្កើតឡើងក្នុងទម្រង់ជា ផែនទីអន្តរកម្ម និងរស់រវើក ដែលអាចឱ្យបណ្តាអគ្គនាយក និងគណៈគ្រប់គ្រងរបស់ស្ថាប័នផ្តល់កម្ចី កំណត់សម្គាល់លើ ហានិភ័យ ឥណទានរបស់ស្ថាប័នខ្លួន ពីទីតាំងមួយទៅទីតាំងមួយទៀត បានយ៉ាងងាយស្រួល។

ក្រុមហ៊ុន CBC តែងតែពង្រឹងបន្ថែមលើសេវាវិភាគទិន្នន័យ និងឧបករណ៍វិភាគ និងដំណោះស្រាយធុរកិច្ច តាមបច្ចេកវិទ្យា ដើម្បីបង្កើតគុណតម្លៃ ដល់សមាជិកជាស្ថាប័នហិរញ្ញវត្ថុទាំងអស់ ព្រមទាំងលើកកម្ពស់ ប្រព័ន្ធអេកូឡូស៊ីនៃឌីជីថលនីយកម្ម និងការធ្វើ សេចក្តីសម្រេចចិត្ត ដោយផ្អែកលើការវិភាគទិន្នន័យ ច្បាស់លាស់ នៅក្នុងប្រទេស។ នៅឆ្នាំ ២០២០ CBC បានអភិវឌ្ឍន៍បន្ថែមលើសេវាវិភាគទិន្នន័យ (DAR) របស់ ខ្លួនឱ្យក្លាយជាទម្រង់របាយការណ៍ឆ្លាតវៃមួយអាចឱ្យនាយកប្រតិបត្តិជាន់ខ្ពស់ នៅស្ថាប័នហិរញ្ញវត្ថុជាសមាជិកអាចអនុវត្តយុទ្ធសាស្ត្រ និងផែនការនៃការអនុវត្ត ទៅតាមស្ថានភាពប្រតិបត្តិការរបស់ពួកគេ។ ផែនទីហានិភ័យឥណទាន ត្រូវបានបង្កើតឡើង ដើម្បី ប្រើប្រាស់ ជាមួយគ្នានឹង សេវាវិភាគទិន្នន័យ (DAR) ជាជាង ជាឧបករណ៍ដាច់តែឯង ដើម្បីឱ្យស្ថាប័នហិរញ្ញវត្ថុអាចប្រើប្រាស់ ក្នុងការសម្រេចចិត្តលើ ផែនការយុទ្ធសាស្ត្រ របស់ស្ថាប័នដោយផ្អែកលើ ទិន្នន័យច្បាសលាស់។
លោក អឿ សុធារ័ត្ន នាយកប្រធានប្រតិបត្តិនៃក្រុមហ៊ុន CBC ថ្លែងថា៖ «រយៈពេលប៉ុន្មានឆ្នាំមុននេះយើងបាន សង្កេតឃើញថាវិស័យហិរញ្ញវត្ថុនៅកម្ពុជាបានបត់បែនទៅតាមបរិបទនៃប្រព័ន្ធឌីជីថលនិងបានធ្វើការផ្លាស់ប្ដូរយ៉ាងគំហុកលើផ្នែកវិភាគទិន្នន័យ។ ជាមួយនឹងការរីកចម្រើនជាលំដាប់នៃទីផ្សារឥណទាន សព្វថ្ងៃនេះយើង មានសមាជិកសរុប ១៨០ ស្ថាប័ន ដែលជាគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ឥណទានជនបទ និងក្រុមហ៊ុន ភតិសន្យាហិរញ្ញវត្ថុ។ ម្យ៉ាងវិញទៀត សមាជិករបស់យើងកំពុងតែពង្រីកប្រតិបត្តិការលើសេវា និងផលិតផលរបស់ខ្លួន ទៅកាន់តំបន់ទីផ្សារថ្មីៗ ដែលជាហេតុធ្វើឲ្យពួកគេ មានតម្រូវការលើការវិភាគហានិភ័យលើកម្ចី នៅតាមតំបន់ទាំងនោះ។ ដូច្នេះហើយទើប ឧបករណ៍វិភាគនេះ គឺបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់ សមាជិកយើង។»

ផែនទីហានិភ័យឥណទាន មិនត្រឹមតែជាឧបករណ៍ចង្អុលបង្ហាញពី បច្ចុប្បន្នភាពនិន្នាការនៅក្នុងទីផ្សារប៉ុណ្ណោះទេ ថែមទាំងបំពេញតម្រូវការលើទិន្នន័យខ្នាតធំរបស់ស្ថាប័នហិរញ្ញវត្ថុផងដែរ។ ដោយគិតពីតម្រូវការ របស់សមាជិកទាំងអស់ CBC បានបន្ថែមមុខងារកំណត់សម្គាល់យ៉ាងស៊ីជម្រៅ ដោយបង្ហាញពីការអនុវត្ត ដល់កម្រិត ឃុំ/សង្កាត់ ប្រៀបធៀបគុណភាពឥណទានរបស់ស្ថាប័នមួយទៅស្ថាប័នមួយ និងការរៀបចំ រចនាសម្ព័ន្ធប្រតិបត្តិការកម្ចីឡើងវិញ ដោយធៀបទៅនឹងមធ្យមភាគកម្ចីនៅក្នុងវិស័យបន្ទាប់មកទាញយក ទិន្នន័យលម្អិតពីផែនទីសម្រាប់ការវិភាគកាន់តែស៊ីជម្រៅ។


ជាមួយព័ត៌មាននៃប្រតិបត្តិការឥណទាន ប្រវត្តិនិងប្រតិបត្តិការរបស់អ្នកខ្ចីនៅថ្នាក់ឃុំស្រុក និងខេត្ត ស្ថាប័ន ហិរញ្ញវត្ថុអាចរៀបចំយុទ្ធសាស្ត្រឡើងវិញនូវហានិភ័យនៃផលប័ណ្ណឥណទាន យុទ្ធសាស្ត្រទីផ្សារ និងការធ្វើ ផែនការផលិតផលថ្មីៗ ដោយផ្អែកលើតម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងភូមិសាស្ត្រគោលដៅផ្សេងៗ។ ដោយការផ្តល់ជូននូវរបាយការណ៍វិភាគទិន្នន័យលម្អិត ផែនទីហានិភ័យឥណទាន រួមជាមួយនឹងសេវាវិភាគ ទិន្នន័យ(DAR) នឹងបង្កើនភាពច្បាស់លាស់ ក្នុងការបញ្ចៀសហានិភ័យឥណទាន និងការស៊ើបសួរពីគណនីដើម ហើយធ្វើឱ្យប្រាកដថាកម្ចីនីមួយៗកាន់តែមានសុវត្ថិភាព និងគុណភាពខ្ពស់ សម្រាប់ស្ថាប័នហិរញ្ញវត្ថុនានា តាមរយៈការផ្តល់ជូននូវព័ត៌មានទិន្នន័យឥណទាន។
សម្រាប់ព័ត៌មានបន្ថែម សូមអ៉ីម៉ែលមកកាន់យើង៖ [email protected] ឬចូលទៅកាន់៖ https://www.creditbureau.com.kh/km/corporate-products/credit-risk-heat-map/
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


