សន្តិសុខសង្គម
អាជីវករផ្សារសាំហាន់ ផ្ទុះការតវ៉ាលើប្រធានផ្សារ ដែលតម្រូវឲ្យទិញសិទ្ធិកាន់កាប់តូប
នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នេះ ក្រុមអាជីវករផ្សារសាំហាន់ជាង១០០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ាស្នើសុំលោក គឹម ឆាយ ជាប្រធានផ្សារសាំហាន់ ដែលទើបចូលមកគ្រប់គ្រងថ្មីៗនេះ សូមឲ្យអនុវត្តដូចប្រធានផ្សារសាំហាន់ចាស់ ដោយបង់ប្រាក់កក់ និងប្រាក់ប្រចាំខែជាធម្មតា។

តាមការលើកឡើងពីក្រុមអាជីវករបានឲ្យដឹងថា ពួកគាត់បានស្នើសុំទៅលោក គឹម ឆាយ ដែលជាប្រធានផ្សារសាំហាន់ទើបចូលមកគ្រប់គ្រងថ្មីចំនួន៦ចំណុច ហើយចំណុចដែលសំខាន់ គឺលោក គឹម ឆាយ បានតម្រូវឲ្យអាជីវករទិញសិទ្ធិកាន់កាប់តូបនីមួយៗ និងបង់ប្រាក់ប្រចាំខែជាធម្មតា តែនៅពេលដែលអាជីវករឈប់លក់ដូរ ប្រាក់ដែលទិញសិទ្ធិកាន់កាប់នោះមិនបានត្រឡប់មកវិញទេ ដែលខុសពីគោលការណ៍របស់អតីតប្រធានផ្សារដែលកាន់កាប់ពីមុន គឺគ្រាន់តែតម្រូវឲ្យកក់ប្រាក់ថ្លៃតូប និងបង់ប្រាក់ប្រចាំខែ តែនៅពេលដែលអាជីវឈប់លក់ដូរ ប្រាក់កក់ថ្លៃតូបនឹងបានមកវិញ ។

ក្រុមអាជីវករបានបញ្ជាក់ថា បងប្អូនអាជីវករបានស្នើសុំប្រធានផ្សារមកគ្រប់គ្រងថ្មីចំនួន៦ចំណុច រួមមាន៖
១-ស្នើសុំអោយអាជីវករលក់ដូរធម្មតា មិនមានការរុះរើធ្វើតូបថ្មី។
២-ស្នើសុំអោយម្ចាស់ដី កុំទាន់យកលុយកក់ថ្មីពីអាជីវករ (ចាំដល់បានលុយកក់ពីឈ្មោះ លោក ព្រំ សុធី ជាអតីតផ្សារសិន)។
៣-ស្នើសុំអោយធ្វើកុងត្រា២ឆ្នាំម្តង និងតម្កល់ប្រាក់កក់នៅដដែល (មិនមែនការកក់ប្រាក់ដាច់) ក្នុងតម្លៃតូបកែងផ្លូវធំ១៥០០ដុល្លារ តូបកែងផ្លូវតូច១០០០ដុល្លារ និងតូបក្នុងនៅកណ្តាល ៥០០ដុល្លារ។
៤–សុំអោយអាជីវករមានសិទ្ធិជួលតូប ឬក៏សេងតូបកាត់ឈ្មោះទៅអោយអ្នកថ្មីក្នុងតម្លៃ មួយតួប ៥០ដុល្លារដូចដើម មិនមានការកែប្រែ។
៥-សុំកុំអោយមានការឈប់ជួល ឬដកហូតតូបអាជីវករដោយគ្មានមូលហេតុ ។
៦-សូមបង្ហាញលិខិតបញ្ជាក់ភស្តុតាងអះអាងពីម្ចាស់ដី ឬម្ចាស់ផ្សារថ្មីមុននឹងអោយអាជីវករចុះធ្វើកុងត្រា។
គោលបំណង ស្នើសុំបន្តលក់ដូរ និងបង់លុយប្រចាំខែដូចធម្មតា ដោយមិនមានការប្រែប្រួលពីម្ចាស់ ដី ដែលស្ថិតនៅផ្សារធំទូលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕
អត្ថបទ៖ សុខុម






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២១ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


