ព័ត៌មានជាតិ
ក្រសួង នឹងលុបចោលកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខលើសេវាទូរស័ព្ទ និងសេវាអ៊ីនធឺណេតនៅក្នុងបុរី
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអះអាងថា អនុវត្តតាមបទបញ្ជារបស់សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺក្រសួងនឹងលុបចោលកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខលើសេវាទូរស័ព្ទ និងសេវាអ៊ីនធឺណេតនៅក្នុងបុរី។ លោករដ្ឋមន្ត្រី អះអាងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ៤ ខែសីហានេះ។

លោក ជា វ៉ាន់ដេត ថ្លែងដូច្នេះថា «សម្តេចតេជោ បានបញ្ជាខ្ញុំថា រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខ អ៊ីនធឺណេតក្នុងបុរី គឺលុបចោលទាំងអស់ អត់ឲ្យមានទៀតទេ»។
ក្រោយទទួលបានបទបញ្ជានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យនិយ័តករទូរគមនាគមន៍កម្ពុជា អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយមិនអនុញ្ញាតឲ្យមានការផ្ដល់សិទ្ធិផ្ដាច់ មុខលើសេវាទូរស័ព្ទចល័ត និងសេវាអ៊ីនធឺណេត ចាប់ពីថ្ងៃស្អែកនេះតទៅ។

លោករដ្ឋមន្ត្រី បញ្ជាក់ដែរថា ការសម្រេចលុបចោលកិច្ចសន្យាផ្ដល់សិទ្ធិផ្ដាច់មុខនេះ គឺដោយសារការអនុញ្ញាតឲ្យមានក្រុមហ៊ុនប្រតិបត្តិករតែមួយ សម្រាប់ការផ្គត់ផ្គង់សេវាទូរគមនាគមន៍នៅក្នុងបុរី បានបង្កផលប៉ះពាល់ដល់ពលរដ្ឋក្នុងការប្រើប្រាស់ ដែលនាំឲ្យសេវាទូរស័ព្ទ និងសេវាអ៊ីនធឺណេត មាន ភាពរអាក់រអួល ជាដើម៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


