ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រកាសអរគុណដៃគូនយោបាយរបស់សម្ដេច
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអរគុណសត្រូវ ឬដៃគូនយោបាយរបស់សម្ដេច ពីព្រោះដោយសារពួកគេទើបផ្ដល់ឱកាសឲ្យសម្ដេច ខិតខំធ្វើយ៉ាងម៉េចដើម្បីឈ្នះពួកគេ។

នៅក្នុងពេលអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី ៥ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារតែពួកគេទើបផ្ដល់ឱកាសឲ្យសម្ដេច ខិតខំធ្វើយ៉ាងម៉េចដើម្បីឈ្នះពួកគេ ឬក៏សម្ដេចគួរធ្វើយ៉ាងម៉េច ដើម្បីកុំឲ្យពួកគេបំផ្លាញសន្តិភាព និងការអភិវឌ្ឍប្រទេស។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ខ្ញុំគួរតែអរគុណអ្នកឯង ដែលអ្នកឯងបានផ្ដល់ឱកាសឲ្យខ្ញុំ ប្រុងប្រយ័ត្នចំពោះអ្នកឯង តាមរយៈនៃការប្រុងប្រយ័ត្នចំពោះអ្នកឯង ហើយដែលផ្ដល់ឱកាសខ្ញុំសិក្សាបន្ថែម ដកពិសោធន៍អំពីល្បិចកលរបស់អ្នកឯង និងដើម្បីទប់ទល់ចំពោះអ្នកឯងសំដៅការពារនូវសន្តិភាព ស្ថិរភាពនយោបាយ និងការពារជីវិតរបស់ប្រជាជនកម្ពុជា»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


