Connect with us

ព័ត៌មានជាតិ

កិច្ចការ​ចាក់វ៉ាក់សាំង​កូវីដ​ពលរដ្ឋ​នៅ​រាជធានីភ្នំពេញ ធ្លាក់​បាន​ត្រឹម​ ៣០០០ ​នាក់​ក្នុង​មួយថ្ងៃ​

បានផុស

នៅ

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញមានប្រសាសន៍លើកឡើងថា កាលពីមុនពោលគឺខណៈជម្ងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង នៅរាជធានីភ្នំពេញដំណើរការ​ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុង១ថ្ងៃៗបានចំនួនពី ១ ម៉ឺន ទៅ ១៤ ០០០ នាក់ លើទីតាំងចំនួន៤១ទីតាំង។

តែសម្រាប់ពេលនេះក្នុងមួយថ្ងៃៗ មិនបាន ៣០០០នាក់ផងទេ បើទោះបីមានការផ្សព្វផ្សាយនិងរហូតដល់ក្រុមការងារស្ពាយវ៉ាក់សាំងទៅចាក់ដល់ខ្នងផ្ទះពួកគាត់ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងី មានហេង បានបញ្ជាក់ទៀតថា ប្រើពេល១០ថ្ងៃដើម្បីចុះផ្សព្វផ្សាយ និងនាំយកវ៉ាក់សាំងទៅចាក់នៅតំបន់ងាយរងគ្រោះ នៅក្នុងរាជធានីភ្នំពេញ ១ វគ្គតំបូង ចាក់បាន ១ ម៉ឺននាក់ តែវគ្គក្រោយនេះថយចុះច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សម្រាប់ដុសទី៣ ចាក់បានជិត ១០០ភាគរយហើយ។

ការលើកឡើងបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតីភាព លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ក្រោយពីក្រុមប្រឹក្សារាជធានីភ្នំពេញ។

តាមការពិនិត្យការចាក់វ៉ាក់សាំងអាយុ ១៨ឆ្នាំឡើង ក្នុងខែកក្កដា បានចំនួន ៩៥.៩៦៩នាក់ ប្រៀបខែមិថុនា មានការកើនឡើង ៧៣.៨៨៣នាក់ តែបើប្រៀបនឹងដូសទី៤ ដែលត្រៀមបន្តចាក់មានចំនួន១០១៦.៤២៦នាក់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៧ វិនាទី មុន

រដ្ឋបាលរាជធានីនាំយកអំណោយជាង១០០មុខ ជូនវិរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម

ជីវិតកម្សាន្ដ៤៤ នាទីutes មុន

HyunA លុប​រូបអាក្រាតកាយ ក្រោយ​​អ្នក​គាំទ្របង្ហាញក្ដីបារម្ភ​ខ្លាំង

ព័ត៌មានជាតិ៥៧ នាទីutes មុន

កម្ពុជា ថ្កោលទោសយោធាថៃប្រើប្រាស់ផ្សែងពុលអំឡុងពេលជម្លោះ ថាជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

ព័ត៌មានជាតិ១ ម៉ោង មុន

វិស័យឯកជន និងសមាគមធុរកិច្ចនានា រួមគ្នាបង្កើតមូលធិនិជួយសង្រ្គោះកងកម្លាំងជួរមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ ពិសេសកងទ័ពអង់អាចក្លាហាននៅសមរភូមិមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម