ជីវិតកម្សាន្ដ
គ្រូបង្រៀនឥណ្ឌា គំរាមធ្វើបាបសិស្សស្រីម្នាក់ដែលជាអ្នកគាំទ្រក្រុម BTS
សកម្មភាពគ្រូបង្រៀនជនជាតិឥណ្ឌាម្នាក់ ត្រូវបានអ្នកនិយមលេងអ៊ីនធរណិតលើកមកនិយាយយ៉ាងក្ដៅគគុកពេញបណ្ដាញសង្គម ក្រោយពេលគាត់ប្រើពាក្យសម្ដីបំពានលើក្មេងស្រីម្នាក់នៅក្នុងថ្នាក់របស់គាត់ ដែលជាអ្នកគាំទ្រដល់ក្រុមចម្រៀងបុរស BTS ។
លោក Siddhartha Misra ជាគ្រូបង្រៀនម្នាក់មកពីវេទិកាអប់រំដែលមានឈ្មោះថា Physicswallah ត្រូវបានគេកាត់យកវីដេអូមួយដែលគាត់ប្រើពាក្យមិនសមរម្យ ដោយគំរាមកំហែងហឹង្សាដល់សិស្សរបស់គាត់នៅក្នុងថ្នាក់និម្មិត។
នៅក្នុងវីដេអូឃ្លីប គាត់និយាយថា “បើឯងមិនមែនជាស្រីទេ ខ្ញុំនឹងចាប់កអាវរបស់ឯង ហើយទះកំផ្លៀងឯងមិនខាន។ ខ្ញុំនឹងទះឯងឱ្យហើមថ្ពាល់ និងឈាមច្រមុះ មិនឱ្យឯងអាចនិយាយពាក្យថា BST បានទេ”។
យោងតាមសម្ដីសិស្សម្នាក់ដែលបានចូលរៀនក្នុងថ្នាក់និម្មិតនេះដែរ បានឱ្យដឹងថា មូលហេតុដែលនាំលោកគ្រូ Siddhartha Misra ខឹងសម្បារយ៉ាងខ្លាំង ព្រោះសិស្សម្នាក់នោះបានបង្ហោះសារជជែកគ្នាអំពីក្រុមចម្រៀងកូរ៉េ BTS និងបន្តធ្វើការ Live ជជែកគ្នាបន្ថែមទៀតពីក្រុមនេះ ហើយមិនយកចិត្តទុកដាក់រៀនសូត្រ។
ទាក់ទងនឹងបញ្ហានេះ លោក Alakh Pandey ដែលជាម្ចាស់វេទិកា Physicswallah បានទម្លាយថា កូនសិស្សស្រីម្នាក់នោះ បានលួចស្ដាប់ចម្រៀងនៅក្នុងម៉ោងសម្រាក ដែលវាជាហេតុធ្វើឱ្យនាងមិនអាចចាប់បានមេរៀនទាល់តែសោះ។
ទោះបីមានការឆ្លើយតបបែបនេះក្ដី ក្រុមអ្នកគាំទ្រ BTS នៅតែមានការខឹងសម្បារ និងសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ។ ពួកគេយល់ថា ទោះបីជាសិស្សធ្វើខុសយ៉ាងនេះក៏ដោយ ប៉ុន្តែក្នុងនាមជាអ្នកអប់រំ លោកគ្រូ Siddhartha Misra អាចរកវិធីផ្សេងមកដោះស្រាយបញ្ហា ដោយពុំចាំបាច់ប្រើពាក្យគំរាមកំហែងបែបនេះឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Koreaboo
ចុចអាន៖ វីដេអូ Teaser របស់ Jennie និង Jisoo មានអ្នកចូលមើលជាង ១លានដង ត្រឹមពេលមិនដល់ ៣០នាទី
ចុចអាន៖ ក្រោយឧបទ្ទវហេតុធ្លាក់ LED ក្រុមចម្រៀង Mirror ត្រូវផ្អាកបង្ហាញខ្លួនជាសាធារណៈ រហូតចុងខែកញ្ញា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ