ជីវិតកម្សាន្ដ
វីដេអូ Teaser របស់ Jennie និង Jisoo មានអ្នកចូលមើលជាង ១លានដង ត្រឹមពេលមិនដល់ ៣០នាទី
វីដេអូ Teaser របស់ Jennie និង Jisoo ដែលជាសមាជិកក្រុម BLACKPINK ទទួលបានការ View លើសការរំពឹងទុក ត្រឹមពេលមិនដល់ ៣០នាទីផង មានអ្នកចូលមើលជាង ១លានដងឯណោះ។

កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឆានែល YouTube ផ្លូវការរបស់ BLACKPINK បានទម្លាក់វីដេអូខ្លីដែលសមាជិក Jennie និង Jisoo ជាអ្នកសម្ដែងក្នុងបទថ្មីគឺបទ “Pink Venom” ហើយទទួលបានការគាំទ្រមិនធម្មតា ខណៈទើបតែបញ្ចេញមិនដល់ ៣០នាទីស្រួលបួលផង មាន View រហូតដល់ជាង ១លានដងបាត់ទៅហើយ។ យ៉ាងណាមិញមកទល់នឹងម៉ោងនេះ វីដេអូខ្លីរបស់តារាស្រីទាំងពីរមានអ្នកចូលមើលប្រមាណជាង ១៥លានដង។

ក្រោយវីដេអូ Teaser បានទម្លាក់ភ្លាម បណ្ដាអ្នកគាំទ្ររឹតតែអន្ទះសារលើសដើម ចង់ទស្សនាវីដេអូពេញឆាប់ៗ ស្របពេល BLACKPINK ប្រកាសថា MV បទថ្មីនេះនឹងចេញផ្សាយនៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ ខាងមុខ។

ដោយឡែកអាល់ប៊ុមពេញ “BORN PINK” គ្រោងនឹងចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ហើយពេលនេះវាទទួលបានការកក់ទុកមុនអស់ប្រមាណ ១០ម៉ឺនរួចទៅហើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Blinks កាន់តែអន្ទះសារ ក្រោយ Blackpink ប្រកាសថ្ងៃទម្លាក់អាល់ប៊ុមថ្មី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


