ព័ត៌មានជាតិ
បន្ទប់ស្នាក់នៅក្នុងខេត្តព្រះសីហនុ ចុងឆ្នាំនេះ ពុំសូវមានអ្នកកក់
ការកក់សេវាស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២០នេះ ហាក់មានសភាពស្ងប់ស្ងាត់ ដោយសារអ្នកដើរកម្សាន្ត ហាក់បារម្ភពីបញ្ហាកូវីដ-១៩។

លោក តាំង សុចិត្រ គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់ គេហទំព័រ កម្ពុជាថ្មី ឱ្យដឹងថា សកម្មភាពកក់បន្ទប់ស្នាក់នៅរបស់ភ្ញៀវទេសចរ មានតិចតួចប៉ុណ្ណោះ បើធៀបនិងពេលកន្លងមក។ លោកថា ដោយសារព្រឹត្តិការណ៍បានកើតឡើងផ្ទួនៗគ្នាពេក ទើបភាគច្រើនមិនសូវមានភ្ញៀវដើរលេងនោះទេ ប៉ុន្តែលោកលើកឡើងថា អាចមានភ្ញៀវខ្លះ រង់ចាំមើលស្ថានការណ៍ កូវីដ-១៩ ស្ងប់ស្ងាត់ ហើយអាចទៅលេងកម្សាន្តចុងឆ្នាំក៏មានដែរ។
ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឱ្យដឹងបន្តថា ទោះបីខេត្តព្រះសីហនុ មិនសូវមានភ្ញៀវកក់បន្ទប់ស្នាក់នៅកម្សាន្តក៏ដោយ ក៏អាជ្ញាធរនៅតែរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងការយកចិត្តទុកដាក់លើវិធានសុវត្ថិភាពសុខាភិបាល និងស្តង់ដារសុវត្ថិភាពរបស់ក្រសួងទេសចរណ៍។

នាពេលកន្លងមក ក្រសួងទេសចរណ៍ ធ្លាប់បានព្យាករណ៍ថា សេវាស្នាក់នៅ ខេត្តព្រះសីហនុ នឹងមានសណ្ឋាគារកើនឡើងជាមធ្យម ៣,៥ពាន់បន្ទប់ ក្នុងមួយឆ្នាំ ដែលបន្ទប់សណ្ឋាគារ អាចកើនដល់ជិត ១ម៉ឺនបន្ទប់ក្នុងឆ្នាំ២០២១ ក្នុងនោះសណ្ឋាគារកម្រិតផ្កាយ៥ មានចំនួនប្រមាណ២ពាន់បន្ទប់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


