Connect with us

ព័ត៌មានអន្ដរជាតិ

UN មើលឃើញសញ្ញាថា ទីផ្សារស្បៀងអាហារសកល ចាប់ផ្តើមមានស្ថិរភាព ឡើងវិញហើយ

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នៅទីក្រុង Lvov ថា “យើងបានឃើញសញ្ញាថា ទីផ្សារស្បៀងអាហារពិភពលោក កំពុងចាប់ផ្តើមមានស្ថិរភាពឡើងវិញហើយ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres

លោក Guterres បន្ថែមថា លោកជាភាគីនៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ហើយបានធ្វើការប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ដើម្បីធានាថា ស្បៀងអាហារនៅតែបន្តហូរទៅកាន់ទីផ្សារពិភពលោក។

យោងតាមលោក Guterres, “ចាប់តាំងពីថ្ងៃដំបូងមក ភាគីទាំងឡាយ បានធ្វើការប្រកបដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ដើម្បីរក្សាលំហូរស្បៀងអាហារ។ ខ្ញុំសូមអំពាវនាវឲ្យដំណើរការនេះនៅតែបន្ត និងអំពាវនាវឲ្យពួកគេយកឈ្នះលើឧបសគ្គទាំងអស់ ដោយស្មារតីសម្របសម្រួល និងដោះស្រាយរាល់ការលំបាកជាអចិន្ត្រៃយ៍”។

អគ្គលេខាធិការ UN បានកត់សម្គាល់ថា តម្លៃស្រូវសាលីបានធ្លាក់ចុះ ៨% ចាប់តាំងពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ បានឈានដល់ ហើយសន្ទស្សន៍តម្លៃស្បៀងអាហាររបស់អង្គការស្បៀងអាហារ និងកសិកម្ម (FAO) បានធ្លាក់ចុះ៩% ដែលជាការធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីឆ្នាំ ២០០៨មក។ ឥឡូវនេះ ទំនិញម្ហូបអាហារភាគច្រើន កំពុងជួញដូរក្នុងតម្លៃទាបជាងកម្រិតមុនសង្គ្រាម។

ប្រមុខ UN បានគូសបញ្ជាក់ថា “ក្នុងរយៈពេលមិនដល់មួយខែផង កប៉ាល់ចំនួន២១គ្រឿង បានចាកចេញពីកំពង់ផែអ៊ុយក្រែន ហើយកប៉ាល់ចំនួន១៥គ្រឿង បានចាកចេញពីទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី ទៅអ៊ុយក្រែន ដើម្បីដាក់គ្រាប់ធញ្ញជាតិ និងការផ្គត់ផ្គង់ស្បៀងអាហារផ្សេងទៀត”។

លោកបន្តថា “ដូចដែលយើងនិយាយអ៊ីចឹង គ្រាប់ធញ្ញជាតិជាង ៥៦០ ០០០តោន និងស្បៀងអាហារផ្សេងទៀតដែលផលិតដោយកសិករអ៊ុយក្រែន កំពុងធ្វើដំណើរទៅកាន់ទីផ្សារជុំវិញពិភពលោក”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ មេ UN ប្រាប់គោលបំណងទៅ អ៊ុយក្រែន លើកនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម