កីឡា
ល្បីថា រិន ដេវីត ត្រូវជួប Nong-O ម្ចាស់ខ្សែក្រវាត់ពិភពលោកនៅ ONE
អ្នកលេងគុនខ្មែរវ័យក្មេង រិន ដេវីត ធ្វើបានល្អមែនទែនក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍ «ជើងឯកយុវជនពិភពលោករបស់សហព័ន្ធអន្តរជាតិនៃសមាគមកីឡាមួយថៃឆ្នាំ២០២២ (2022 IFMA Youth World Championship) ដែលបានរៀបចំឡើងនៅឆ្នេរខ្សាច់ Sunway Lagoon ក្នុងប្រទេសម៉ាឡេស៊ីដែលមានប្រទេសជាង១០០មកពីទូទាំងពិភពលោកដែលបានបើកជាផ្លូវការកាលពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២១ ខែសីហា។
ការប្រកួត 2022 IFMA Youth World Championship មែនទែនទៅគឺផ្តោតទៅលើយុវជន និងកីឡាករ កីឡាការិនីដែលមានកម្រិតទាបពោលគឺមិនទាន់ឈានដល់កម្រិតមួយថៃអាជីពទេ។ ដូច្នេះហើយបានជាក្លឹបប្រដាល់ផ្សេងៗរាប់ទាំងម្ចាស់ម៉ាឡេស៊ី និងថៃបញ្ជូនកីឡាករ កីឡាការិនីរបស់ពួកគេកម្រិតទាបដើម្បីចូលរួមប្រកួត។
អ្នកលេងគុនខ្មែរស្ទើរតែទាំងអស់ទទួលបានលទ្ធផលល្អ។ ក្នុងនោះ រិន ដេវីត ឈ្នះបានមេដាយមាស និងមានឈ្មោះប្រកួតដណ្តើមខ្សែក្រវាត់មួយថៃពិភពលោក IFMA រហូតឈ្នះខ្សែក្រវាត់នេះថែមទៀត។ ប៉ុន្តែស្ថាប័នរៀបចំការប្រកួតគឺសហព័ន្ធអន្តរជាតិនៃសមាគមកីឡាមួយថៃមិនទាន់បានផ្តល់ខ្សែក្រវាត់ឲ្យកីឡាករកម្ពុជាទេ។ ពួកគេបានប្រាប់ថា គ្រោងរៀបចំឲ្យមានការប្រកួតម្តងទៀតនៅប្រទេសថៃ ដូច្នេះមានន័យថា ទាល់តែ រិន ដេវីត ឈ្នះការប្រកួតនៅប្រទេសថៃទើបទទួលបានខ្សែក្រវាត់យកមកប្រទេសកំណើត។
ដំណឹងចុងក្រោយបំផុតលេចឡើងថា ភាគីថៃគ្រោងផ្គូផ្គងឲ្យ រិន ដេវីត ជួបជើងខ្លាំងថៃមួយរូបគឺកីឡាករ Nong-O Gaiyanghadao សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ចុងក្រោយ។ បើប្រៀបធៀបទាំងសមត្ថភាព បច្ចេកទេស និងបទពិសោធខុសគ្នាឆ្ងាយណាស់។
កីឡាករថៃ Nong-O អាយុ៣៥ឆ្នាំ និងធ្លាប់ប្រកួតច្រើនណាស់រហូតដល់៣២៦ដង ក្នុងនោះឈ្នះ២៦២ដង ចាញ់៥៤ដង និងស្មើ១០ដង ហើយក៏ឈ្នះខ្សែក្រវាត់ និងជើងឯកជាច្រើនក្នុងអាជីពរបស់គេ។
គិតចាប់តាំងពីឆ្នាំ២០១៨រហូតដល់បច្ចុប្បន្ននេះ Nong-O មិនធ្លាប់ប្រកួតនៅសង្វៀនក្នុងប្រទេសថៃឡើយពោលគឺប្រកួតនៅសង្វៀន ONE Championship តែមួយគិត ហើយក៏មិនដែលចាញ់ថែមទៀត។ រូបគេបានប្រកួតនៅសង្វៀន ONE ៨ដងហើយគឺឈ្នះទាំងអស់ ក្នុងនោះរូបគេបានឈ្នះខ្សែក្រវាត់មួយថៃពិភពលោក ONE Bantamweight ក្នុងឆ្នាំ២០១៩ និងឡើងប្រកួតការពារខ្សែក្រវាត់បានជោគជ័យរហូតដល់បច្ចុប្បន្ន។
កីឡាករដែលធ្លាប់ចាញ់ក្រោមកណ្តាប់ដៃ និងរន្ទះជើងរបស់ Nong-O នៅសង្វៀន ONE មានកីឡាករប្រស៊ីល Felipe Lobo, កីឡាករថៃ Rodlek, កីឡាករថៃ Saemapetch, កីឡាករជប៉ុន Hiroaki Suzuki, កីឡាករចិន Han Zihao, កីឡាករបារាំង Brice Mehdi Zatout និង Fabio Pinca។
ទោះបីជាយ៉ាងណា រហូតដល់ពេលនេះខាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសាមីខ្លួន រិន ដេវីត នៅមិនទាន់មានការឆ្លើយតបយ៉ាងណានោះទេ។ ប្រសិនអ្នកលេងគុនខ្មែរទទួលយកការប្រកួតនៅប្រទេសថៃនោះគឺមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែក៏ជាឱកាសមួយដែលជួបជើងខ្លាំងពិតប្រាកដ៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ