ជីវិតកម្សាន្ដ
អ្នកគាំទ្ររំភើបចិត្ត ក្រោយលេចមុខតារាថៃពីរគូ ទៅទស្សនាប្រាសាទអង្គរវត្ត
អ្នកគាំទ្ររំភើបចិត្តគ្រប់គ្នា ក្រោយស្ងាត់ៗស្រាប់តែលេចមុខតារាថៃពីរគូ ដឹកដៃគ្នាទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាសំណង់អច្ឆរិយរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ ក្នុងដំណើរកម្សាន្តនោះ គេឃើញមានសមាជិកក្រុម Furby ពីររូបគឺតារាសម្ដែង Matt Peeranee និងសង្សារបណ្ដូលចិត្តហាយសូរបស់នាង គឺ Songkarn រួមទាំង Mew Nittha និងស្វាមីផងដែរ ។

ទន្ទឹមនោះ គូស្នេហ៍ទាំងពីរនេះពិតជាសប្បាយរីករាយយ៉ាងខ្លាំង ក្រោយឈានជើងចូលមកដល់ទឹកដីអង្គរវត្ តរហូតធ្វើឲ្យសង្សារ Matt លាន់មាត់ភ្លាមៗថា “ទីបំផុតបានមកដល់ទឹកដីអង្គរហើយ ជាទីកន្លែងដែលខ្ញុំបានកត់ទុកក្នុងចិត្តជាយូរណាស់មកហើយ ធ្វើដំណើរតាមជើងហោះហើរត្រឹមតែ ១ ម៉ោងទេ ចង់ប្រាប់ថាជាសម្បត្តិលោកដ៏សែនអស្ចារ្យណាស់ ថ្មប្រាសាទមួយដុំៗមានទម្ងន់រាប់តោន ហើយអាចយកទៅបន្តុបដាក់លើគ្នាជាកំពូលប្រាសាទបានដោយរបៀបណា ហើយថ្មទាំងនោះមានការសិក្សាយ៉ាងណាទៅ ទើបអាចទុកបានយូរជាច្រើនសម័យកាលបែបនេះ ដូច្នេះចង់ប្រាប់ថាវាពិតជាបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យខ្លាំងពិតមែន។”

យ៉ាងណាមិញរូគូស្នេហ៍ទាំងពីរនេះក៏បានផ្ដិតយកទិដ្ឋភាពពីប្រាសាទអង្គរវត្តនិងបង្ហាញនៅរូបភាពផ្អែមល្ហែមនាដំណើរកម្សាន្តនៅប្រទេសកម្ពុជាក្នុងរដូវវស្សានេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖










ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួសម្ដែងប្រុស-ស្រីក្នុងរឿង “បុព្វេសន្និវាស” ៣ គូ សុទ្ធតែប្រកាសចែកផ្លូវគ្នា
ចុចអាន៖តារាស្រី ៦ រូប ធ្លាប់ធ្វើឲ្យមហាជនញាប់ញ័របេះដូង ក្រោយបង្អួតក្បាលពោះដ៏សិចស៊ី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


