ជីវិតកម្សាន្ដ
តួសម្ដែងប្រុស-ស្រីក្នុងរឿង “បុព្វេសន្និវាស” ៣ គូ សុទ្ធតែប្រកាសចែកផ្លូវគ្នា
តួសម្ដែងប្រុស-ស្រីក្នុងរឿង “បុព្វេសន្និវាស” ៣ គូនេះ ត្រូវបានមហាជនដឹងឮថា ពួកគេបានប្រកាសចែកផ្លូវគ្នា ជាមួយសង្សារបណ្ដូលចិត្តរៀងខ្លួន។ ខណៈគូស្នេហ៍ខ្លះឈានដល់ស្រលាញ់គ្នាជាង១០ឆ្នាំក៏មាន។
ដែលក្នុងនោះមានគូស្នេហ៍ ៣ គូ សុទ្ធតែជាតួឯកនិងតួសំខាន់ៗដូចជា ៖
១ Bella Ranee

តួឯកស្រីដែលមានឈ្មោះថានាង ការ៉ាកេត បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយតារាសម្ដែងប្រុស Weir Sukolwat បន្ទាប់ពីអ្នកទាំងពីរទាក់ទងគ្នាអស់រយៈពេល ៩ ឆ្នាំ។ យ៉ាងណាមិញ ស្នេហារបស់ពួកគេគឺបែកដោយសន្តិវិធី និងប្រកាសរៀងខ្លួនថា ពុំមានអ្នកទី៣ឡើយ។ ក្រោយមក Weir ក៏បានប្រកាសថា លោកនឹងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តស្រី Vicky ទៅវិញ។
២ Prang Kannarun

Prang Kannarun ដើរតួជានាងចាន់វ៉ាត ស្នេហារបស់នាងមិនបានប៉ុន្មានផង ក៏លេចឮដំណឹងថា បែកគ្នាជាមួយមិត្តប្រុសដែលជាតារារ៉េប Tong Twopee បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាមក១០ឆ្នាំមកហើយ។ ក្រោយមកទើប Prang ចេញមុខមកទម្លាយថា ការពិតនាងនិងអតីតមិត្តប្រុសបានបែកគ្នាមកជាង២ខែ ហើយគ្រាន់តែមិនប្រកាសផ្លូវការ ហើយម្នាក់ៗទុកគ្នាត្រឹមជាមិត្តរាប់អាន និងមានអនុស្សាវរីយ៍ល្អៗជាមួយគ្នាប៉ុណ្ណោះ។
៣ Prama Imanotai

ងាកមកតួប្រុសឈ្មោះម៉ឺនរួយនេះវិញ ក៏ទើបតែប្រកាសបែកគ្នាជាមួយសង្សារជនជាតិជប៉ុន Falcon ដូចគ្នា។យ៉ាងណាមិញ ការបែកគ្នាក៏ភាគីសងខាងមិនបានលម្អិត ឬបង្ហាញជាសាធារណៈដែរ។
ទន្ទឹមគ្នានេះដែរ មហាជនដែលជាអ្នកគាំទ្រពួកគេបានសន្និដ្ឋានដូចៗគ្នាថា ម៉េចក៏ពួកគេបែកបាក់ស្នេហាជួនគ្នាល្អម្ល៉េះក្រោយសម្ដែងក្នុងរឿង “បុព្វេសន្និវាស” រួចមក។ ដោយឡែក សម្រាប់ហ្វេនៗខ្លះក៏បញ្ចេញមតិដែរថា មកពីរស់នៅមិនចុះសម្រុងគ្នា ទើបបែកគ្នាជារឿងធម្មតាទៅហើយ។ មិនមែនមកពីសម្ដែងរឿងភាគបុរាណនេះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រី ៦ រូប ធ្លាប់ធ្វើឲ្យមហាជនញាប់ញ័របេះដូង ក្រោយបង្អួតក្បាលពោះដ៏សិចស៊ី
ចុចអាន៖មិត្តជិតស្និទ្ធ Pinky បដិសេធថា ស្វាមីនាងមិនស្គាល់នាយកប្រតិបត្តិ Forex3D ឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


