កីឡា
អត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា ចេញទៅប្រកួតជើងឯកអាស៊ី នៅថៃ និងចង់បង្កើតកំណត់ត្រាថ្មី
នៅរសៀលថ្ងៃទី ៣១ ខែសីហានេះ ប្រតិភូ និងអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា ១៨ រូប បានធ្វើដំណើរទៅប្រទេសថៃហើយ ដើម្បីចូលរួមប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី ៧ (7th AEROBIC GYMNASTICS ASIAN CHAMPIONSHIPS) ស្របពេលសហព័ន្ធចង់បង្កើតកំណត់ត្រាថ្មីមួយ ក្នុងព្រឹត្តិការណ៍នេះ សម្រាប់រជ្ជកាលថ្មី នៃក្រុមជម្រើសជាតិវ័យក្មេងរបស់ខ្លួន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនចាកចេញពីមាតុភូមិ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាប្រធានប្រតិភូ បានបញ្ជាក់ថា ឆ្នាំ ២០២២ នេះ កីឡាកាយសម្ព័ន្ធកម្ពុជា បានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រលើកដំបូង បន្ទាប់ពីដណ្ដើមមេដាយស៊ីហ្គេម លើកទី ៣១ នៅវៀតណាម។ ដូច្នេះសហព័ន្ធចង់សាងកំណត់ត្រាថ្មីមួយទៀត នៅក្នុងការប្រកួតជើងឯកអាស៊ីនាពេលឆាប់ៗខាងមុខ ។

លោកថា «បន្ទាប់ពីយើងទទួលបានកំណត់ត្រាមួយ នៅក្នុងប្រវត្តិកីឡាកាយសម្ព័ន្ធ ដែលបានចូលមកស្រុកខ្មែរ តាំងពីឆ្នាំ ១៩៦៨ រហូតមកដល់បច្ចុប្បន្ន ទើបតែឆ្នាំ ២០២២ នេះ ដែលព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ យើងបានសាងនូវប្រវត្តិមួយសម្រាប់សហព័ន្ធកីឡាកាយសម្ព័ន្ធ។ សម្រាប់មេដាយស៊ីហ្គេម ឆ្នាំ ២០២២ កន្លងមក គឺជាកំណត់ត្រាមួយ ហើយអ្វីដែលយើងទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី ៧ នេះ យើងនឹងខិតខំរកកំណត់ត្រាមួយទៀត»។
«មិនមែនមានន័យថា យើងមិនធ្លាប់ទទួលបានទេ ជើងឯកអាស៊ី យើងធ្លាប់ហើយ ចន្លោះឆ្នាំ ២០១០-២០១៦ ។ អ៊ីចឹងចន្លោះពីនោះ មកដល់បច្ចុប្បន្ន ជាពេលយើងស្ថាបនាកីឡាករ-កីឡាការិនី ដើម្បីធ្វើយ៉ាងណា ៦ ឬ ៨ ឆ្នាំក្រោយ ឲ្យដល់ដំណាក់កាល រកមេដាយ ហើយបច្ចុប្បន្ននេះ ដល់ដំណាក់កាលពួកគេឈានទៅរកមេដាយហើយ ហើយពួកគេសុទ្ធសឹងជាកីឡាករ-កីឡាការិនីប្រមូលផ្ដុំថ្មី ។ ខ្ញុំគិតថា ពួកគេនឹងធ្វើបានល្អ ។ ខ្ញុំមានជំនឿចិត្តថា ពួកគាត់នឹងអាចរកបានមេដាយ ១ ក្នុងចំណោមមេដាយទាំង ៣ (មាស ប្រាក់ និងសំរឹទ្ធ)…» ។

ចុងក្រោយ ក្នុងនាមសហព័ន្ធ ក៏ដូចជាប្រតិភូ លោក ណយ ផាណា បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធ ដែលតែងយកចិត្តទុកដាក់ ក៏ដូចជាជួយទាំងថវិកា និងការលើកទឹកចិត្ត ជាក់ស្ដែងមុនចេញដំណើរនេះ ឯកឧត្តមក៏បានផ្ដាំផ្ញើរ និងជូនពរដល់កីឡាករ-កីឡាការិនីរបស់យើងឲ្យទទួលបានជោគជ័យ ។ ក្នុងនោះលោកឧកញ៉ា សុខ ហុង អនុប្រធាន រួមជាមួយគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក៏តែងយកចិត្តទុកដាក់ និងសហការគ្នា ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


