ព័ត៌មានអន្ដរជាតិ
ឡាវ និង សាធារណរដ្ឋគុយបា បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី
ប្រភពព័ត៌មានបានឱ្យដឹងថា រវាងថ្ងៃទី ៣-៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ លោក Gerardo Penalver Portal អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណៈរដ្ឋគុយបា បានដឹកនាំគណៈប្រតិភូធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ ដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អដ៏យូរអង្វែងរវាងប្រទេសទាំងពីរ (ឡាវ-គុយបា) ឱ្យកាន់តែប្រសើរឡើងថែមទៀត។

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេសឡាវ មានជំនួបពិភាក្សាទ្វេភាគីមួយបានធ្វើឡើងរវាងក្រសួងការបរទេសឡាវ និងក្រសួងការបរទេសនៃសាធារណរដ្ឋគុយបាលើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ ២០២២-២០២៥ ដែលជាសហប្រធាន គឺលោក ប៊ុនលឿ ផាន់ដានុវង់ អនុរដ្ឋមន្ត្រីការបរទេសឡាវ និងលោក Gerardo Penalver Portal អនុរដ្ឋមន្ត្រីការបរទេសគុយបា។ ក្នុងឱកាសនេះដែរ ភាគីឡាវបានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមកកាន់ប្រទេសឡាវរបស់គណៈប្រតិភូគុយបា ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ មូលដ្ឋានភាតរភាពនៃឧត្តមគតិសង្គមនិយមដែលមានប្រវត្តិយូរអង្វែងរវាងប្រទេសទាំងពីរ។
ជំនួបពិភាក្សាលើកនេះ ត្រូវបានចាត់ទុកថា ជាចក្ខុវិស័យដ៏សំខាន់សម្រាប់ភាគីទាំងពីរក្នុងការបន្តពង្រឹង និងជំរុញការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (ឡាវ-គុយបា) ឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានប្រសិទ្ធផលខ្លាំងឡើង។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ (ឡាវ-គុយបា) បន្ទាប់ពីបានបង្កើតទំនាក់ទំនងការទូតរួមគ្នានៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧៤រហូតមក ហើយភាគីទាំងពីរក៏បានព្រមព្រៀងគ្នាផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករបស់គណៈប្រតិភូគ្រប់កម្រិត ទាំងកម្រិតបក្ស និងរដ្ឋ នាពេលបន្តបន្ទាប់៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ VientianePosts
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


