ព័ត៌មានអន្ដរជាតិ
វៀតណាមភាគខាងជើង នឹងជួបភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃនេះទៅ អាចបង្កជាទឹកជំនន់និងការបាក់ដី (មានវីដេអូ)
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមវៀតណាម បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងរហូតដល់ ៣០០មិល្លីម៉ែត្រ ត្រូវបានគេរំពឹងថានឹងវាយប្រហារខេត្តភាគខាងជើង និងភាគកណ្តាលចាប់ពីថ្ងៃពុធទី០៧ខែកញ្ញានេះទៅ។

ភ្លៀងធ្លាក់ជាមធ្យមពី ១០០ ទៅ ២៥០ មិល្លីម៉ែត្រ ត្រូវបានព្យាករណ៍ថា នឹងធ្លាក់លើតំបន់ភាគខាងជើង និងកណ្តាល ចាប់ពីយប់ថ្ងៃពុធនេះ ដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ។
ភ្លៀងធ្លាក់ អាចមានកម្រិតលើសពី ៣០០មិល្លីម៉ែត្រ នៅទីតាំងមួយចំនួន។
គំរូអាកាសធាតុនេះ នឹងបង្កហានិភ័យខ្ពស់ នៃការជន់លិចនៅតំបន់ទំនាប ក៏ដូចជាជំនន់ទឹកភ្លៀងនិងការបាក់ដីនៅតាមតំបន់ភ្នំផងដែរ។ ភ្លៀងអាចនឹងមានលាយឡំខ្យល់កន្ត្រាក់ និងរន្ទះ។

នៅភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម ភ្លៀងធ្លាក់ពី ២០ ទៅ ៧០ មិល្លីម៉ែត្រ ត្រូវបានកត់ត្រាកាលពីថ្ងៃចន្ទ។
នៅតំបន់សមុទ្រចន្លោះខេត្ត Binh Thuan ដល់ខេត្ត Ca Mau, ខ្យល់បក់ខ្លាំង និងរលកកម្ពស់ពី ២ ទៅ ៣ ម៉ែត្រត្រូវបានគេព្យាករ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ អ្នកវិទ្យាសាស្រ្តបារម្ភ! ផ្ទាំងទឹកកកដ៏ធំ នឹងរលាយ បណ្តាលឲ្យពិភពលោក ជួបទឹកជំនន់ធ្ងន់ធ្ងរ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ១០ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ