ព័ត៌មានជាតិ
ផ្ទេរប្រាក់ទៅមកបានភ្លាមៗ តាមអេស៊ីលីដាម៉ូបាលជាមួយធនាគារផ្សេងជាសមាជិកបាគង
ឥឡូវនេះ អតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅមកភ្លាមៗរវាងធនាគារ អេស៊ីលីដា និងធនាគារផ្សេង ដែលជាសមាជិកប្រព័ន្ធបាគង តាមអេស៊ីលីដាម៉ូបាល បានយ៉ាងងាយស្រួលគ្រប់ពេលវេលា គ្រប់ទីកន្លែងរហ័សទាន់ចិត្ត ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។

លោកអ្នកអាចភ្ជាប់គណនីបាគង នៅលើអេស៊ីលីដាម៉ូបាល ទោះបីជាលេខទូរស័ព្ទដែលចុះឈ្មោះប្រើបាគងខុសពីលេខដែលប្រើអេស៊ីលីដាម៉ូបាលក៏ដោយក៏អាច ធ្វើប្រតិបត្តិការបាគង នៅលើអេស៊ីលីដាម៉ូបាលបានដែរ។ អេស៊ីលីដាម៉ូបាល អាចឱ្យលោកអ្នកធ្វើការផ្ទេរប្រាក់ពីគណនីរបស់ខ្លួនទៅវិញ ទៅមកកាន់តែមានភាពងាយស្រួល និងឆាប់រហ័សទៅកាន់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗជាច្រើនតាមតម្រូវការ។
កាន់តែពិសេសទៀតនោះ អតិថិនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្សេងៗទៀត ដែលជាសមាជិករបស់ប្រព័ន្ធបាគង ក៏អាចផ្ទេរប្រាក់មកកាន់អេស៊ីលីដាម៉ូបាលបានដែរ។

ប្រសិនបើលោកអ្នកមានគណនីបាគង ដែលបានភ្ជាប់ជាមួយធនាគារអេស៊ីលីដា ដែលប្រើប្រាស់លេខទូរស័ព្ទខុសគ្នាជាមួយអេស៊ីលីដាម៉ូបាល លោកអ្នកអាចបើកឱ្យដំណើរការគណនីបាគងបាន តាមអេស៊ីលីដាម៉ូបាល ដោយអនុវត្តន៍តាមការណែនាំដូចខាងក្រោម៖
១. ដំបូងសូមចូលកម្មវិធីអេស៊ីលីដាម៉ូបាល បន្ទាប់មកសូមជ្រើសរើសផ្ទេរប្រាក់។
២. សូមបញ្ចូលលេខសំងាត់ផ្ទាល់ខ្លួន។
៣. បន្ទាប់មកសូមជ្រើសរើសយកសេវាបាគងផ្សេងទៀត។
៤. សូមជ្រើសរើសយក “ទាញយកគណនី”។
៥. ប្រព័ន្ធនឹងបង្ហាញជម្រើសមាន៣ ប្រសិនបើលោកអ្នកបានរក្សាទុក QR Code ក្នុងទូរស័ព្ទដៃរបស់លោកអ្នក សូមជ្រើសរើស QR Code ពី Library។
៦. បន្ទាប់មកសូមស្វែងរក QR Code ដែលបានរក្សាទុក ពេលបង្កើតគណនីបាគង។
៧. បញ្ចូលលេខសំងាត់គណនីបាគង ដើម្បីទាញយក ការចូលប្រើគណនីរបស់អ្នក។
៨. ការទាញយកគណនីបាគងរបស់លោកអ្នក ទទួលបានជោគជ័យ។
គួរបញ្ជាក់ថា របៀបផ្ទេរប្រាក់អេស៊ីលីដាម៉ូបាល គឺគ្រាន់តែចូលទៅកាន់កម្មវិធីអេស៊ីលីដាម៉ូបាលចុចលើពាក្យ «ផ្ទេរប្រាក់/Transfer» រួចជ្រើសរើសពាក្យ «ទៅធនាគារក្នុងស្រុក ឬគណ នីបាគង/To Local Bank & Bakong»បន្ទាប់មកជ្រើសរើសធនាគារឬស្ថាប័នហិរញ្ញវត្ថុដែល ត្រូវផ្ទេរទៅបញ្ជូនលេខគណនីដែលត្រូវទទួលប្រាក់បញ្ជូនចំនួនទឹកប្រាក់ ជ្រើសរើសគោល បំណងរួចចុចបញ្ជូនជាការស្រេច៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


