ព័ត៌មានជាតិ
ក្រសួងធម្មការ ហាមដើររៃអង្គាសតាមផ្លូវសាធារណៈ និងទីប្រជុំជន ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន
ក្រសួងធម្មការ និងសាសនាបានធ្វើការហាមប្រាមមិនឱ្យមានសកម្មភាពដើររៃអង្គាស នៅតាមផ្លូវសាធារណៈ និងទីប្រជុំជន ដែលទង្វើនេះធ្វើឱ្យបាត់សណ្តាប់ធ្នាប់របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនា។

លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានមានប្រសាសន៍ នៅក្នុងសេចក្តីជូនដំណឹង ដែលទើបទទួលបាននៅព្រឹកថ្ងៃទី ០៩ កញ្ញានេះ បានណែនាំថា ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឱ្យដំណើការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់និងប្រពៃណីព្រះពុទ្ធសាសនា និងចូលរួមបដិបត្តិតាមសេចក្ដីណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលនិងអាជ្ញាធរដែនដី តាមសភាពជាក់ស្ដែងនៃទីកន្លែងនីមួយៗ ក្នុងការអនុវត្តវិធានការចាំបាច់នានាគ្រប់មន្ទីរធម្មការ និងសាសនារាជធានីខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃជូនពុទ្ធបរិស័ទ ប្រារព្ធពិធីកាន់ បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន និងរៀបចំបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ និងបុព្វបុរស ដែលបាន ពលីក្នុងបុព្វហេតុជាមាតុភូមិ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយអនុវត្តនូវវិធានការ “៣ការពារ ៣កុំ” របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅបង្ការការឆ្លងរាលដាលជំងឺកូវីដ ១៩។

លោករដ្ឋមន្ត្រីបានណែនាំទៀតថា គ្រប់វត្តអារាម ត្រូវរៀបចំសម្អាតបូជនីយដ្ឋាន ស្តុបកន្លែងតម្កល់អដ្ឋិធាតុបងប្អូនជនរួមជាតិដែល បានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងតុបតែងលម្អដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បីអបអរសាទតាមប្រពៃណីព្រះពុទ្ធសាសនា។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ គ្រប់វត្តអារាមនីមួយៗ ប្រសិនបើវត្ថុទានមានភោជនាហារ នំចំណី ជាដើម លើសពីសេចក្តីត្រូវការត្រូវចាត់ចែងរៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយជនទីទ័លក្រ ជនអនាថា និងជនរងគ្រោះដោយហេតុផ្សេងៗ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានធ្វើការហាមប្រាមសកម្មភាពដើររៃអង្គាសនៅតាមផ្លូវសាធារណៈ និងទីប្រជុំជន ដែលធ្វើឱ្យបាត់សណ្ដាប់ធ្នាប់របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនា។ លោករដ្ឋមន្ត្រីសង្ឃឹមថា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីខេត្ត សហការជាមួយព្រះមេគណ ព្រះអនុគណ និងព្រះចៅអធិការវត្តអនុវត្តសេចក្ដីណែនាំនេះឱ្យបានសម្រេចលទ្ធផលល្អប្រសើរ ស្របតាមប្រពៃជាជាតិដ៏រុងរឿង។


គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ ១ រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី ១១ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២។ ចំណែកបុណ្យកឋិនទានដែលមួយឆ្នាំមានតែម្តង មានរយៈពេលកំណត់តែ ២៩ ថ្ងៃនឹងប្រព្រឹត្តទៅពីថ្ងៃ ១ រោច ខែអស្សុជ ដល់ថ្ងៃ ១៥ កើត ខែកត្តិក ត្រូវនឹងថ្ងៃទី ១១ ខែតុលា ដល់ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២២៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


