Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនយោបាយរុស្ស៊ីមួយក្រុមទៀត ចេញមុខទាមទារឲ្យលោក ពូទីន ចុះចេញពីតំណែង

បានផុស

នៅ

លោក វ្ល៉ាឌីមៀរ ពូទីន កាន់តែរងសម្ពាធ ខណៈអ្នកនយោបាយរុស្ស៊ីមួយក្រុមបានចេញមុខទាមទារឲ្យលោកលាលែងពីតំណែង បន្ទាប់ពីរុស្ស៊ីជួបបញ្ហាក្នុងការប្រតិបត្តិការនៅ អ៊ុយក្រែន។

មន្ត្រីមកពី១៨ស្រុកនៃទីក្រុង Moscow, St. Petersburg និង Kolpino បានធ្វើសេចក្តីថ្លែងការណ៍នៅលើ Twitter ដោយពួកគេបានក្លាយជាក្រុមទីបីហើយ ដែលធ្វើដូច្នេះក្នុងរយៈពេលត្រឹមមួយសប្តាហ៍ បន្ទាប់ពីការអំពាវនាវស្រដៀងគ្នាកាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍។

ពួកគេបានសរសេរនៅលើ Twitter របស់ Xenia Torstrem ដែលជាអនុប្រធានទីក្រុង St Petersburg ថា “យើងជឿថា សកម្មភាពរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ គឺធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់រុស្ស៊ី និងប្រជាជនរបស់ខ្លួន។ យើងទាមទារឲ្យលោក វ្ល៉ាឌីមៀរ ពូទីន លាលែងពីតំណែងជាប្រធានសហព័ន្ធរុស្ស៊ី”។

ការ​ទាមទារ​នេះ ​ត្រូវ​បានគាំទ្រដោយ​ហត្ថលេខា​របស់​សមាជិក​ក្រុមប្រឹក្សា​មូលដ្ឋាន​ចំនួន ១៨ រូប ​មក​ពី​ស្រុក​ក្នុង​ក្រុង​ទាំង​បី។

ការទាមទារជាសាធារណៈ ត្រូវបានធ្វើឡើងបន្ទាប់ពីរុស្ស៊ី ជួបប្រទះបរាជ័យដ៏មិននឹកស្មានដល់ ដោយកងទ័ពអ៊ុយក្រែន បានបើកការវាយប្រហារតបតដូចផ្លេកបន្ទោរ បណ្តេញទាហានរុស្ស៊ី ក្នុងតំបន់ Kharkiv។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងកម្លាំងរបស់លោកបានដណ្តើមយកមកវិញនូវទឹកដីទំហំ ៦០០០គីឡូម៉ែត្រការ៉េពីរុស្ស៊ី ក្នុងការវាយប្រហារតបត ក្នុងខែនេះ។

លោក Zelensky បានលើកឡើងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃចន្ទទី១២ខែកញ្ញាថា “ចាប់តាំងពីដើមខែកញ្ញាមក ទាហានរបស់យើងបានរំដោះទឹកដីអ៊ុយក្រែនចំនួន ៦០០០ គីឡូម៉ែត្រការ៉េនៅភាគខាងកើត និងខាងត្បូង ហើយយើងកំពុងបន្តទៅមុខទៀត”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី ថា អាល្លឺម៉ង់ បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម