ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ២ឆ្នាំមកនេះ កម្ពុជាខិតខំដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងដាក់ចេញកម្មវិធីកែទម្រង់ជាបន្តបន្ទាប់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហារចនាសម្ព័ន្ធ និងដាក់ចេញឲ្យអនុវត្តនូវកម្មវិធីកែទម្រង់ជាបន្តបន្ទាប់ សំដៅជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា។

តាមរយៈសុន្ទរកថា ថ្លែងក្នុងពិធីបើកសម្ពោធពិពណ៌ចិន-អាស៊ាន លើកទី ១៩ ឆ្នាំ ២០២២ នៅទីក្រុងណានីង, ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ទម្រង់ ៣.០» នាថ្ងៃទី ១៦ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្រាប់កម្ពុជា ជាមួយនឹងការសម្រេចបាននូវ «ភាពស៊ាំសហគមន៍រឹងមាំ» រាជរដ្ឋាភិបាលបានបើកប្រទេស និងដំណើរការឡើងវិញនូវរាល់សកម្មភាពផលិតកម្ម ធុរកិច្ច និងពាណិជ្ជកម្មទាំងអស់ក្នុងស្រុក ចាប់តាំងពីចុងឆ្នាំ ២០២១មក។
ជាងនេះទៅទៀត ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងដាក់ចេញឲ្យអនុវត្តនូវកម្មវិធីកែទម្រង់ជាបន្តបន្ទាប់ តាមរយៈការដាក់ឲ្យអនុវត្តនូវ «ច្បាប់ ស្ដីពី វិនិយោគថ្មី» «ក្របខណ្ឌគោលនយោបាយសង្គម-សេដ្ឋកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥» និង «ក្របខណ្ឌយុទ្ធសាស្រ្ដ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយនឹងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» និងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ។ល។ សំដៅជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលតែងតែផ្ដល់អាទិភាពខ្ពស់ដល់ការគាំទ្រកិច្ចអភិវឌ្ឍ និងការរីកចម្រើនរបស់អាស៊ាន។ ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២ កម្ពុជានឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ាន ជាមួយសាធារណរដ្ឋប្រជាមានិតចិន ឲ្យកាន់តែប្រសើរឡើង ដើម្បីធានានូវចីរភាព បរិយាប័ន្ន និងភាពធន់ នៃកិច្ចអភិវឌ្ឋសង្គម-សេដ្ឋកិច្ចក្នុងតំបន់ទាំងពីរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


