ព័ត៌មានជាតិ
អតីតប្រធាន JICA ៖ កម្ពុជា ជាដៃគូយ៉ាងសំខាន់របស់ជប៉ុន ហើយមានកិច្ចសហប្រតិបត្តិការយ៉ាងច្រើន
អតីតប្រធាន JICA បានលើកឡើងថា ប្រទេសកម្ពុជា ជាដៃគូយ៉ាងសំខាន់របស់ប្រទេសជប៉ុន ហើយប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងច្រើន ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក។

ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកបណ្ឌិត គីតាអូកា ហ្សីនអ៊ីឈី អតីតប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) និងបច្ចុប្បន្នជាទីប្រឹក្សាពិសេសប្រធាន JICA ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២នេះ នាវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

លោកបណ្ឌិត គីតាអូកា ហ្សីនអ៊ីឈី បានគោរពសម្ដែងការដឹង និងថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារថ្លែងមរណៈទុក្ខដល់អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ។ លោកថា កម្ពុជា ជាដៃគូយ៉ាងសំខាន់របស់ជប៉ុន ហើយប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងច្រើន ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក មិត្តភាពល្អ និងជាប្រសិទ្ធភាពនៃរដ្ឋាភិបាលទាំងពីរ ធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទទួលបានជោគជ័យ។

ជាមួយគ្នានេះអតីតប្រធាន JICA បានគោរព និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំជាប្រធានអាស៊ាន របស់សម្ដេចតេជោ ជាពិសេសទៅលើបញ្ហាប្រទេសមីយ៉ាន់ម៉ា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបលោកបណ្ឌិត គីតាអូកា ហ្សីនអ៊ីឈី ថា លោក ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ជាអ្នកមានគុណរបស់កម្ពុជា និងប្រទេសទាំងពីរ ដោយបានបន្សល់ទុកនូវសមិទ្ធិផលជាច្រើននៅកម្ពុជា ក្នុងនោះរួមទាំងស្ពានគីហ្សូណា ស្ពានអ្នកលឿង ផ្លូវជាតិលេខ ១ និងផ្លូវជាតិលេខ ៥ជាដើម។

លើសពីនេះទៀត ក្រៅពីជួយកម្ពុជាលើការផ្ដល់ជំនួយ តាមរយៈរដ្ឋាភិបាលជប៉ុនហើយនោះ លោក អាបេ ក៏បានជួយកម្ពុជាកសាងសាលារៀន តាមរយៈសមាគមសភាជប៉ុន-កម្ពុជា ផងដែរ។ សម្ដេចតេជោ បានបន្ថែមថា លោក អាបេ តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារតំបន់ និងការងារមនុស្សធម៌ ជាដើម។
លោក អាបេ តែងតែឆ្លៀតចូលរួមកិច្ចប្រជុំជប៉ុន-មេគង្គ យ៉ាងទៀងទាត់ ទោះមានការមមារញឹកយ៉ាងណាក៏ដោយ ហើយរាល់ពេលក្នុងកិច្ចប្រជុំលោក តែងតែលើកឡើងនូវការស្នើសុំការគាំទ្រ លើបញ្ហាការចាប់ជំរិតជនជាតិជប៉ុន ដោយប្រទេស កូរ៉េខាងជើង។ សម្ដេចតេជោ បានបន្ថែមទៀតថា ការចាកចេញរបស់លោក ស៊ិនហ្សូ អាបេ គឺជាការបាត់បង់មិត្តភក្ដិម្នាក់ ដែលធ្លាប់ជួយកម្ពុជាក្នុងគ្រាលំបាក៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ