ព័ត៌មានអន្ដរជាតិ
បាក់ដីនៅ នេប៉ាល់ ឆក់យកជីវិតមនុស្ស ២២នាក់
ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសនេប៉ាល់ កំពុងតស៊ូនឹងភ្លៀងធ្លាក់ខ្លាំង ដើម្បីទាញយកសពមនុស្សចេញពីគំនរបាក់បែកនៃផ្ទះ ដែលត្រូវបានកប់ក្រោមដីបាក់ ដែលបណ្តាលឲ្យមនុស្សចំនួន២២នាក់ស្លាប់ និង១០នាក់រងរបួស។

គ្រោះមហន្តរាយចុងក្រោយបំផុតនេះ បានកើតឡើងនៅក្នុងស្រុក Achham ដែលមានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានី កដ្ឋមណ្ឌូ។
លោក Yagya Raj Joshi មន្ត្រីនៅតំបន់ Kailali បាននិយាយថា មនុស្សប្រហែល ១៥០០ នាក់ដែលផ្លាស់ទីលំនៅដោយសារតែទឹកជំនន់ បានទៅជ្រកកោននៅតាមអគារសាធារណៈ។

គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀង និងការរអិលបាក់ដី គឺជារឿងធម្មតា ដែលកើតឡើងនៅតំបន់ជួរភ្នំនៃប្រជាជាតិហិមាល័យមួយនេះ ជាពិសេសអំឡុងរដូវភ្លៀងមូសុងប្រចាំឆ្នាំ ចន្លោះខែមិថុនា ដល់ខែកញ្ញា។
យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា មនុស្សយ៉ាងតិច៧០នាក់បានស្លាប់ និង១៣នាក់បាត់ខ្លួននៅទូទាំងប្រទេស ក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ព័រតូរីកូ ប្រឈមការបាក់ដី និងទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


