ជីវិតកម្សាន្ដ
ផ្ទុះទៀតហើយ ! Tho Meet ចេញបទថ្មីនិយាយពីមុខម្ហូបធ្វើឲ្យអ្នកគាំទ្រពេញចិត្តគ្រប់គ្នា
អ្នកគាំទ្រនិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនកំពុងមានការចាប់អារម្មណ៍ខ្លាំងថែមទៀត ក្រោយពេលអ្នកនិពន្ធល្បីឈ្មោះរបស់ផលិតកម្មហង្សមាសលោក Tho Meetបានបញ្ចេញសា្នដៃបទថ្មីរបស់ខ្លួនដែលនិយាយអំពីអត្ថប្រយោជន៍នៃមុខម្ហូបដ៏សាមញ្ញបំផុត។ បទនេះមានចំណងជើងថា ថ្ងៃណាក៏ឆាតាសក់ ថ្ងៃណាក៏ឆាត្រឡាច។បទចម្រៀងថ្មីដែលជាស្នាដៃនិពន្ធរបស់ Tho Meetនេះ គឺច្រៀងដោយតារាចម្រៀងតូច ចាន់ សុបញ្ញា និង សុខ សុជាតា។

ជាការកត់សម្គាល់បទនេះទើបតែបញ្ចេញផ្សព្វផ្សាយបានត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ គឺមានចំនួនអ្នកចូលទស្សនានិងស្ដាប់កើនជាលំដាប់ ពោលគឺកើតឡើងរហូត១លានដងរួចទៅហើយត្រឹមរយៈពេលតែមួយថ្ងៃនេះ។ ទន្ទឹមគ្នានៃសន្ទុះនៃការគាំទ្រនេះដែរ សម្រាប់អ្នកនិពន្ធវ័យក្មេងលោកThoMeet បានថ្លែងប្រាប់ឲ្យដឹងដោយបង្ហាញអារម្មណ៍រំភើបថា ចំពោះខ្ញុំផ្ទាល់ គឺបានមើលឃើញពីភាពខ្លាំងនៃបទនេះ តាំងតែពីពេលដាក់ជូនទស្សនិកជនទស្សនានៅនាទីដំបូងមកម្លេះ។ លោកបន្តថា ភ្លាមៗនៃការបញ្ចេញផ្សព្វផ្សាយបទចម្រៀងនេះ តាមការសង្កេត គឺទទួលបានកំណើនអ្នកចុចទស្សនានិងស្ដាប់កើនឡើងដូចទឹកបាក់ទំនប់ ហើយទីបំផុតត្រឹមរយៈពេល១ថ្ងៃប៉ុណ្ណោះទាញការចាប់អារម្មណ៍ចំនួនអ្នកទស្សនាកើតទៅដល់ទៅ១លានដង។

ជុំវិញនៃការដាក់ចំណងជើងបទចម្រៀងដ៏ប្លែកអារម្មណ៍នេះ ត្រូវបានលោក Tho Meetបើកកកាយថា តាមពិតConcept របស់បទនេះ គឺកើតចេញក្នុងសង្គមគ្រួសារលោកតែម្ដងហើយនេះគឺជាសាច់រឿងពិតប្អូនថ្លៃរបស់លោកដែលអ្នកផ្ទះតែងតែធ្វើមុខម្ហូបពីរមុខនេះស្ទើររាល់ថ្ងៃ ហើយប្អូនរបស់លោកតែងតែរអ៊ូរទាំពីបញ្ហានេះរឿយៗដែរ។ ឃើញដូច្នេះលោកក៏សាកយកមករំលេចក្នុងស្នាដៃនិពន្ធរបស់លោកសាកល្បងតែម្ដងទៅ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៩ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


