Connect with us

សេចក្ដីជូនដំណឹង

បានទាំងបង្ហាញភាពកតញ្ញូ​ចំពោះគ្រូ បានទាំងរង្វាន់ ក្នុងឱកាសទិវាគ្រូបង្រៀន ៥ តុលា

បានផុស

នៅ

ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២២ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់ឱកាសដល់សាធារណជន ក្នុងការរំលឹកអនុស្សាវរីយ៍ និងភាពកត្តញ្ញូចំពោះអ្នកគ្រូលោកគ្រូដែលខ្លួនបានក្រេបចំណេះវិជ្ជា តាំងពីខ្លួនមិនចេះអ្វីសោះ រហូតមានចំណេះ មានការងារ មុខរបរ មានគ្រួសារដូចសព្វថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកនេះ បានជូនដំណឹងតាម គេហទំព័រថា មហាជនទូទៅអាចចូលរួមផ្ញើសារ ជាអត្ថបទ វីដេអូ រូបភាព អត្ថបទចម្រៀង កំណាព្យ ឬរឿងនិទាន ជូនលោកគ្រូ-អ្នកគ្រូ សាស្ត្រាចារ្យរបស់ខ្លួន ដោយបញ្ជាក់ឈ្មោះ គ្រឹះស្ថានសិក្សា រាជធានី-ខេត្ត ដែលពួកគាត់ធ្លាប់បាន ឬកំពុងបម្រើការងារ ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២២ ក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង” ដោយផ្ញើសារតាមរយៈ៖ https://bit.ly/WTD2022MoEYS

ក្រសួងអប់រំ យុវជន និងកីឡានបានឱ្យដឹងបន្ថែមថា មាតិកាដែលមានប្រជាប្រិយភាពនៅក្នុងព្រឹត្តិការណ៍នេះ នឹងទទួលបានរង្វាន់ ព្រមទាំងត្រូវបានចែករំលែកបន្តលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ថែមទៀតផង។

ក្រសួង បានបញ្ជាក់ថា ចំនួនប្រជាប្រិយភាព គិតតែលើមាតិកាដែលត្រូវបានបង្ហោះនៅក្នុងព្រឹត្តិការណ៍ទិវាគ្រូបង្រៀនតាមរយៈតំណភ្ជាប់ខាងលើតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ទិវាគ្រូបង្រៀន ៥ តុលា ត្រូវបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញ នូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ ជាងនេះទៅទៀតទិវាគ្រូបង្រៀនធ្វើឡើង ដើម្បីរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានខិតខំ អំណត់ព្យាយាមក្នុងការបំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាលដើម្បីផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃវិទ្យាសាស្រ្តបច្ចេកវិទ្យា ព្រមទាំងទូន្មានគ្រប់កម្រិតឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុសត្រូវគោរពចាស់ទុំ។ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ក្រុមហ៊ុន AstraZeneca ដាច់ចិត្តទម្លាយថា វ៉ាក់សាំងកូវីដរបស់ខ្លួន ពិតជាអាចបណ្តាលឲ្យមនុស្សស្លាប់មែន

ព័ត៌មានជាតិ៥១ នាទី មុន

ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរចែកទឹកដល់ពលរដ្ឋ៣៨០គ្រួសារ នៅស្រុករវៀង ខេត្តព្រះវិហារ ដែលកំពុងខ្វះខាតទឹកប្រើ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ចេញមុខប្រកាសសងសឹក ICC បើចេញដីកាចាប់ខ្លួនលោក Netanyahu

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

Sokha Hotels

ព័ត៌មានពេញនិយម