ព័ត៌មានជាតិ
លោក ឃ្លាំង ហួត ៖ ទីតាំងឃ្លាំងរំសេវ និងទីតាំងដទៃទៀត ត្រូវតែបំបាត់ការទទួលបញ្ចាំរបស់ចោរ របស់គ្មានឯកសារគ្រប់គ្រាន់
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា បញ្ហាកុងស៊ីបញ្ចាំខុសច្បាប់ជាប្រភពនាំឲ្យមានបទល្មើស និងប៉ះពាល់ដល់ជីវភាពប្រជាជនមានចំណូលទាប ហើយទីតាំងបញ្ចាំឃ្លាំងរំសេវ និងទីតាំដទៃទៀត ត្រូវតែបំបាត់ការទទួលបញ្ចាំរបស់ចោរ។

លោក ឃ្លាំង ហួត បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃទី ២៨ ខែកញ្ញានេះថា បេសកម្មបង្រ្កាបល្បែងស៊ីសងខុសច្បាប់ កុងស៊ីបញ្ចាំខុសច្បាប់ ជាភារកិច្ចអាជ្ញាធរមានសម្ថតកិច្ច និងអ្នកពាក់ព័ន្ធ ត្រូវអនុវត្តន៍ដោយការទទួលខុសត្រូវខ្ពស់។

លោកថា ការមិនចូលរួមមិនអើពើ របស់មន្រ្តីកងកម្លាំងមានសម្ថតកិច្ចដែលពាក់ព័ន្ធ គឺស្មើនឹងមើលងាយបទបញ្ជាថ្នាក់ដឹកនាំ មើលងាយប្រជាជនស្លូតត្រង់។ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា «ទីតាំងឃ្លាំងរំសេវ និងទីតាំដទៃទៀត ត្រូវតែបំបាត់ការទទួលបញ្ចាំរបស់ចោរ របស់គ្មានឯកសារគ្រប់គ្រាន់»។

សូមជម្រាបថា អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត និងអភិបាលខណ្ឌទួលគោក លោក ជា ពិសី នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ បានបន្តចុះត្រួតពិនិត្យមើលឃ្លាំងបញ្ចាំមួយកន្លែងផ្សេងទៀត នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បន្ទាប់ពីបានផ្អាកមួយរយៈអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។

សូមជម្រាបថា ដោយទទួលបានបទបញ្ជាពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គឺលោក ឃ្លាំង ហួត ដោយមានការចូលរួមពីលោក ជា ពិសី អភិបាលខណ្ឌទួលគោក លោកព្រះរាជអាជ្ញារង លោកក្រឡាបញ្ជី លោកអធិការ លោកមេបញ្ជាការ លោកប្រធានមន្ទីរហិរញ្ញវត្ថុ លោកប្រធានមន្ទីរពានិជ្ជកម្ម ប្រធានសាខាពន្ធដាខណ្ឌទួលគោក និងអាជ្ញាធរសង្កាត់-ភូមិ បានបើកយុទ្ធនាការបោសសម្អាត ឃ្លាំងបញ្ចាំខុសច្បាប់ (ឃ្លាំងរំសេវ) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ សម្រេចបានលទ្ធផល ដូចខាងក្រោម៖
-បានចុះបង្ក្រាបចំនួន ១៣ទីតាំង
-បានដកហូតម៉ូតូសរុបចំនួន ១,១១៣ គ្រឿង
-បានដកហូតរថយន្តសរុបចំនួន ១៤ គ្រឿង
-បានដកហូតPassappសរុបចំនួន ១២ គ្រឿង
-បានដកហូតកង់បីសរុបចំនួន ៩ គ្រឿង៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


