ជីវិតកម្សាន្ដ
លីវ ជីលី អំពាវនាវឲ្យពលរដ្ឋខ្មែរពួតដៃគ្នាគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី ខណៈការគាំទ្រថមថយខ្លាំង
កញ្ញា លីវ ជីលី ម្ចាស់មកុដ Miss Grand Cambodia 2020 បានចេញមុខអំពាវនាវស្នើសុំចិត្តមហាជនឲ្យចូលរួមគាំទ្រចំពោះបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលកំពុងត្រៀមខ្លួនប្រកួតលើឆាកអន្តរជាតិ។

កញ្ញា លីវ ជីលី បានប្រកាសជំហររបស់ខ្លួនបែបនេះថា មិនថាកាលៈទេសៈបែបណាក៏ដោយ ក្នុងនាមនាងខ្ញុំជាខ្មែរ មានបេះដូង និងឈាមជ័រជាខ្មែរ សូមជម្រាបដល់បងប្អូនដែលគាំទ្រវិស័យបរវកញ្ញាទាំងអស់គ្នា ពួកយើងត្រូវតែពួតដៃគ្នារួបរួមសាមគ្គីគ្នាក្នុងគ្រានេះ ព្រោះនាងខ្ញុំធ្លាប់យល់អារម្មណ៍មួយនេះ ពិតជាត្រូវការកម្លាំងចិត្តពីបងប្អូនខ្លាំងបំផុត។

បវរកញ្ញា លីវ ជីលី បន្តទៀតថា ពេលខ្លះអាចបាក់ទឹកចិត្តក៏ថាបាន សង្ឃឹមពុកម៉ែបងប្អូនជួយគាំទ្រពេញទំហឹង ព្រោះគាត់ជាបរវកញ្ញាខ្មែរយើង ១ រូប ត្រូវទៅប្រកួតនៅលើឆាកអន្តរជាតិប្រសិនបើយើងមិនគាំទ្រ តើបាននរណាមកគាំទ្រនាងទៅ។ សង្ឃឹមថាពុកម៉ែបងប្អូន នៅតែបន្តការគាំទ្រវិស័យមួយនេះឲ្យរីកចម្រើន។


សូមបញ្ជាក់ដែរថា កញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ដែលជាម្ចាស់មកុដកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២ (Miss Grand Cambodia2022) ថ្មីៗនេះ ក៏បានចេញមុខទទូចស្នើសុំការគាំទ្រ និងផ្តល់កម្លាំងចិត្តពីមហាជនខ្មែរទូទាំងប្រទេសផងដែរ ខណៈការប្រកួតនៅលើឆាកអន្តរជាតិដែលរៀបចំឡើងនៅប្រទេសឥណ្ឌូណេស៊ីកាន់តែកៀកមកដល់៕



អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៣ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


