សន្តិសុខសង្គម
ពលរដ្ឋដែលមកស្ដាប់ធម៌នៅចំការម្រេចលោកខឹម វាសនា មានចំនួនប្រមាណជាង១ពាន់នាក់
សៀមរាប ៖ គិតត្រឹមរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ពលរដ្ឋដែលមកស្ដាប់ធម៌នៅចំការម្រេចលោកខឹម វាសនា ក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី មានចំនួនប្រមាណជាង១ពាន់នាក់ ។ចំណែកសមត្ថកិច្ចទាំង៣នៅតែបន្តរក្សាសន្តិសុខ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់ជុំវិញចំការ១២ហិតាដែលជាកម្មសិទ្ធិរបស់គណៈបក្សLDP ដដែល។

សមត្ថកិច្ចបានឲ្យដឹងថា តាមការសន្និដ្ឋានរបស់អាជ្ញាធររដ្ឋបាលស្រុកបន្ទាយនិងការរាយការណ៍ពីម្ចាស់ចំការ ថាប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងចំការ១២ហិតាស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នោះសល់ខ្ទង់១៣០០នាក់ជាងទៀត ក្នុងមានក្មេងមានចាស់ជាលក្ខណៈគ្រួសារ។

ក្រោយការសាកសួរពីមូលហេតុដែលពួកគាត់បន្តស្នាក់នៅនោះដោយសារ បន្តស្ដាប់ធម៌ រង់ចាំមើលស្ថានភាពទឹកជំនន់សិន។ ដោយឡែក កម្លាំងសមត្ថកិច្ចទាំង៣នៅតែបន្តរក្សាសន្តិសុខ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់ជុំវិញចំការ១២ហិតាដែលជាកម្មសិទ្ឋិរបស់គណៈបក្សLDP ដដែល ហើយផែនការនិងអនុវត្តរហូតពលរដ្ឋចេញត្រឡប់ទៅមូលដ្ឋានវិញទាំងអស់ទើបបញ្ចប់ប្រតិបត្តិការ។

ដោយឡែកប្រភពបានឲ្យដឹងថា លោកនី ចាន់ពិនិត្យ តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ldp បានចូលរួមកិច្ចប្រជុំជាមួយនឹងអាជ្ញាធរខេត្តសៀមរាបក្នុងស្រុកបន្ទាយស្រី ដើម្បីសុំចេញចូលទិញម្ហូបដោយសារស្បៀងជិតអស់។ប៉ុន្តែអាជ្ញាធរនៅមិនទាន់ឆ្លើយតបចំពោះសំណូមពររបស់តំណាងគណបក្សLDP នៅឡើយទេ៕
ដោយ ៖ កុសល






-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន