ព័ត៌មានជាតិ
ទឹកទន្លេសេកុង បានឡើងដល់ចំណុចប្រកាសអាសន្នហើយ
នៅថ្ងៃរសៀលថ្ងៃទី ១ ខែតុលានេះ ស្រុកសៀមប៉ាង ដែលនៅជាប់ដងទន្លេសេកុង បានប្រកាសថាទឹកឡើងរហូតដល់ចំណុចប្រកាសអាសន្នហើយ ដែលមានកម្ពស់ទឹករហូតដល់ ១១ ម៉ែត្រ ៦០ ចំណុចប្រកាសអាសន្នត្រឹមតែ ១១ ម៉ែត្រ ៥០ ប៉ុណ្ណោះ។

លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាងបានឲ្យដឹងថា ទឹកទន្លេសេកុងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានហក់ឡើងជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យស្រុកសៀមប៉ាង ដែលនៅជាប់ទន្លេនេះ នៅព្រឹកថ្ងៃទី ១ តុលានេះ បានចាប់ផ្តើមជន់លិចជាបណ្ដើរៗ។ លោកអភិបាលស្រុកបានបន្តថា នៅរសៀលថ្ងៃទី ១ ខែតុលានេះ ទឹកទន្លេសេកុងបានឡើងដល់ចំណុចប្រកាសអាសន្នហើយ គឺដល់ ១១ ម៉ែត្រ ៦០ ដែលធ្វើឲ្យវាលទំនាប រួមទាំងផ្លូវលំ និងទីប្រជុំជន ក្នុងស្រុកសៀមប៉ាងមួយចំនួន បានជន់លិច។ដោយឡែកអាជ្ញាធរស្រុក កំពុងចុះពិនិត្យមើលស្ថានភាពទឹកជំនន់ តាមតំបន់មួយចំនួនដែលរួមផលប៉ះពាល់ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។


យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង លោកប៉ាង ប៉េង បានបញ្ជាក់ថា នៅថ្ងៃរសៀលទី ០១ ខែតុលា ឆ្នាំ ២០២២ នេះ បានបង្ហាញថា ទន្លេសេកុង ដល់ចំណុចប្រកាសអាសន្នហើយ ដែលមានកម្ពស់ទឹករហូត ១១ ម៉ែត្រ ៦០ ប្រកាសអាសន្នត្រឹមតែ ១១ម៉ែត្រ៥០។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តក៏បានចេញសេចក្តីជូនដំណឹងដល់មន្ទីរស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រៀមលក្ខណឲ្យរួចរាល់ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងករណីចំាបាច់ណាមួយ ដែលវានឹងកើតមានឡើងជាយថាហេតុ៕


អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


