ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ត្រឡប់ចូលបំពេញការងារវិញហើយ
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទនេះបានធ្វើដំណើរទៅកាន់ទីស្តីការក្រសួងមហាផ្ទៃ ដើម្បីដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងស្ថានការណ៍ទឹកជំនន់តាមរយៈ Video Conference ជាមួយលោក អានុផុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលខេត្តទូទាំងប្រទេស ។

ទន្ទឹមនោះ វាគឺជាថ្ងៃដំបូងនៃការត្រឡប់ចូលបំពេញការងារវិញរបស់លោក ប្រាយុទ្ធ បន្ទាប់ពីត្រូវបានផ្អាកពីតួនាទីជានាយករដ្ឋមន្ត្រីអស់រយៈពេល ៣៨ ថ្ងៃ ។
ដោយឡែកនៅថ្ងៃទី៤ ខែតុលា លោក ប្រាយុទ្ធ នឹងបន្តចុះទៅតំបន់ដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្ត Ubon Ratchathani ដើម្បីតាមដានស្ថានភាពទឹកជំនន់ ។

គួរបញ្ជាក់ថា នៅខេត្ត Ubon Ratchathani ទឹកជំនន់បានជន់លិចស្រុកចំនួន ៨ ដោយក្នុងនោះបែងចែកជា ១០៩ សហគមន៍ និងកន្លែងស្នាក់នៅបណ្តោះអាសន្នចំនួន ៦៩ ទីតាំង ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ The Reporters
ចុចអាន ៖ បាតុករប្រឆាំងលោក ប្រាយុទ្ធ ប្រមូលផ្ដុំគ្នាស្លៀកពាក់ពណ៌ខ្មៅ ទាមទារបណ្ដេញនាយករដ្ឋមន្ត្រី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


