ព័ត៌មានអន្ដរជាតិ
បាតុករប្រឆាំងលោក ប្រាយុទ្ធ ប្រមូលផ្ដុំគ្នាស្លៀកពាក់ពណ៌ខ្មៅ ទាមទារបណ្ដេញនាយករដ្ឋមន្ត្រី
ក្រុមបាតុករប្រឆាំងលោក ប្រាយុទ្ធ ចាន់អូចា ដែលដឹកនាំដោយលោក Sombat Boonngarm-anong កាលពីថ្ងៃអាទិត្យបានចាប់ផ្តើមយុទ្ធនាការប្រមូលផ្ដុំតវ៉ាស្លៀកពាក់ពណ៌ខ្មៅ ទាមទារឲ្យមានការបណ្តេញលោកនាយករដ្ឋមន្ត្រីរូបនេះចេញពីតំណែង ។

នៅក្នុងការប្រមូលផ្ដុំតវ៉ានោះ ក្រុមបាតុករក៏បាននាំគ្នាបិទស្ទីគ័រដែលសរសេរថា “ចេញទៅ ប្រាយុទ្ធ” លើជញ្ជាំងមួយកន្លែងនៅមុខរោងភាពយន្ត Scala ក្នុងសង្កាត់ Pathumwan នៃទីក្រុងបាងកក ។
សកម្មជននយោបាយដ៏ល្បីរូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេនឹងធ្វើសកម្មភាព “ថ្ងៃអាទិត្យពណ៌ខ្មៅ ឬ Black Sunday” ដើម្បីសម្តែងការជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញដែលឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ អាចបន្តកាន់តំណែង ពីព្រោះអាណត្តិ ៨ ឆ្នាំរបស់លោកមិនទាន់ចប់នៅឡើយទេ ។

លោកថា អ្នកចូលរួមនឹងស្លៀកពាក់ពណ៌ខ្មៅ ហើយសកម្មភាពរបស់ពួកគេនឹងបត់បែនតាមកាលៈទេសៈនៅរៀងរាល់ថ្ងៃអាទិត្យ ស្របតាមស្ថានភាពនយោបាយក្នុងប្រទេស ។
ទោះជាយ៉ាងនេះក្តី លោកបានសន្យាថា ក្រុមបាតុកររបស់ពួកគេនឹងមិនដើរតាមដងផ្លូវនោះទេ ប៉ុន្តែនឹងធ្វើសកម្មភាពនៅលើចិញ្ចើមផ្លូវ ដើម្បីចៀសវាងជម្លោះជាមួយសកម្មជននយោបាយដ៏ល្បីម្នាក់ទៀតគឺលោក Srisuwan Janya ដែលបានគំរាមចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមបាតុករណាដែលធ្វើបាតុកម្មតាមដងផ្លូវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ សំណុំរឿងទាំង ៥ ដែលតុលាការធម្មនុញ្ញ ថៃ គាំទ្រអាណត្តិលោក ប្រាយុទ្ធ មិនទាន់ផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


