ជីវិតកម្សាន្ដ
លោក លៀក លីដា ព្រួយបារម្ភវិស័យភាពយន្តជាតិអាចដួលសាជាថ្មី
លោក លៀក លីដា ផលិតករភាពយន្ត និងម្ចាស់ផលិតកម្មLD បានបង្ហាញក្តីព្រួយបារម្ភលើវិស័យភាពយន្តជាតិ អាចនឹងដួលសាជាថ្មីនាអំឡុងរយៈពេល ៣ ឆ្នាំខាងមុខ បើសិនជាក្រសួងមិនចេញវិធានការទប់ស្កាត់ ឬកាត់បន្ថយចំនួនភាពយន្តបរទេសទេ។

ការលើកឡើងរបស់លោក លៀក លីដា បន្ទាប់ពីសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះវិស័យភាពយន្តរបស់ខ្មែរហាក់មានការធ្លាក់ចុះចំនួនអ្នកគាំទ្រ ខណៈភាពយន្តបរទេស គឺបាននាំចូលច្រើនសម្រាប់ចាក់ផ្សាយតាមរោងកុននានា នៅក្នុងប្រទេស។

ជុំវិញក្តីព្រួយបារម្ភនេះ លោក លៀក លីដា ក៏បានស្នើដល់ក្រសួងគួរពិចារណាកាត់បន្ថយការនាំចូលភាពយន្តបរទេស ដើម្បីសង្គ្រោះភាពយន្តក្នុងស្រុក។
ផ្អែកតាមខ្លឹមសាររបស់លោក លៀក លីដា បានលើកឡើងថា ក្នុងរយៈពេល ៣ ឆ្នាំងខាងមុខនេះ បើក្រសួងមិនចេញវិធានការទប់ស្កាត់ការបកប្រែ និងកាត់បន្ថយចំនួនភាពយន្តបរទេសទេនោះ វិស័យភាពយន្តជាតិ(រឿងចាក់តាមរោងកុន) នឹងអាចដួលសាជាថ្មី នេះបើយោងតាមបទពិសោធន៍របស់ខ្ញុំដែលជួបបញ្ហា និងដោះស្រាយបញ្ហាលើវិស័យនេះជាង ១០ ឆ្នាំ)។

ផលិតករភាពយន្តរូបនេះបានបញ្ជាក់បន្ថែមថា វាគ្មានប្រទេសណាដែលមានរឿងបរទេសយកជាង៩០ % នៃ market share ឯរឿងជាតិមានមិនដល់ ១០ % នៃ market share ផងនោះ, សូមគិតមើលទៅ។
ជុំវិញការបង្ហាញក្តីបារម្ភរបស់លោក លៀក លីដា ខាងលើនេះដែរ គេឃើញមានការបញ្ចេញមតិគាំទ្រ និងស្នើដល់ក្រសួងជួយពិនិត្យដោះស្រាយលើបញ្ហានេះ។ ខណៈមានមតិខ្លះទៀតបានយល់ឃើញថា ការផលិតភាពយន្តក្នុងស្រុកហាក់នៅមានកម្រិតនៅឡើយ ដោយក្នុងនោះមានការលើកឡើងថា ដួល ឬមិនដួល គឺមកពីសមត្ថភាពផលិតករ។ សូមកុំគិតថា មកពីការលុកចូលរបស់ភាពយន្តបរទេស ទាំងសាច់រឿង ទាំងការសម្ដែង ទាំងរបៀបនិយាយ ទាំងការស្លៀកពាក់យ៉ាប់៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


