Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះខួបកំណើតលោក ពូទីន ខណៈ គីម ជុងអ៊ុន ផ្ញើសារជូនពរបង្កប់ន័យ​ជ្រៅ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបាននិយាយថា មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក្នុងថ្ងៃខួបកំណើតគម្រប់ ៧០ ឆ្នាំរបស់គាត់នៅថ្ងៃសុក្រ ទី៧ ខែតុលានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែត Rodong Sinmun របស់បក្សកាន់អំណាច, លិខិតនោះបាននិយាយថា “រុស្ស៊ីកំពុងការពារសេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសពីបញ្ហាប្រឈម និងការគំរាមកំហែងដោយសហរដ្ឋអាមេរិក និងកងកម្លាំងមហាអំណាចផ្សេងៗ” ។

លោក គីម បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ីត្រូវបានពង្រឹង “មិនធ្លាប់មានពីមុនមក” នៅក្នុងការតស៊ូដើម្បីសម្រេចបាននូវយុត្តិធម៌អន្តរជាតិ ។

មេដឹកនាំកូរ៉េខាងជើងរូបនេះសង្ឃឹមថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក និងលោក ពូទីន នឹងដើរតួនាទីកាន់តែធំក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ។

គួរបញ្ជាក់ថា រុស្ស៊ី ​និង​កូរ៉េ​ខាង​ជើង​បាន​និង​កំពុង​បង្កើន​ទំនាក់​ទំនង​យ៉ាង​ឆាប់​រហ័ស ​ចាប់​តាំង​ពី​សង្គ្រាមលុកលុយលើ​អ៊ុយក្រែន​បាន​ផ្ទុះឡើងកាលពី​ខែ​កុម្ភៈ ខណៈកាលពីពេលថ្មីៗនេះ រុស្ស៊ី និងចិនក៏បានការពារការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អាមេរិក ចោទមហាអំណាច ២ នេះថាបើកដៃឲ្យ កូរ៉េខាងជើង បាញ់មីស៊ីល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម