ព័ត៌មានអន្ដរជាតិ
ប្រវត្តិមិនធម្មតា របស់មេបញ្ជាការថ្មី ដែលលោក ពូទីន ទើបតែងតាំងឲ្យដឹកនាំសង្គ្រាមនៅ អ៊ុយក្រែន (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានតែងតាំងឧត្តមសេនីយ៍ Sergey Surovikin ឲ្យដឹកនាំប្រតិបត្តិការសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីយោធារងបរាជ័យជាបន្តបន្ទាប់ និងភាពចម្រូងចម្រាសកាន់តែខ្លាំងឡើងនៅក្នុងប្រទេសរុស្ស៊ី ជុំវិញការលុកលុយអ្នកជិតខាងរបស់ខ្លួន។

ការតែងតាំងកាលពីថ្ងៃសៅរ៍ទី០៨ខែតុលា ធ្វើឡើងបន្ទាប់ពីការបណ្តេញមេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៊ីពីររូប ខណៈទីក្រុង កៀវ ដណ្តើមបានមកវិញ នូវទឹកដីដែលធ្លាក់ទៅដៃរុស្ស៊ី នៅភាគឦសាន និងភាគខាងត្បូងប្រទេសអ៊ុយក្រែន។
ការតែងតាំងក៏កើតឡើងផងដែរ ចំពេលទីក្រុងមូស្គូ រងការវាយប្រហារដ៏ធំមួយបន្ទាប់ពីការបំផ្លិចបំផ្លាញផ្នែកខ្លះនៃស្ពាន Kerch ដែលជាតំណភ្ជាប់ដ៏សំខាន់ រវាងរុស្ស៊ីនិងតំបន់គ្រីមៀ ដែលរុស្ស៊ីបានកាត់បញ្ចូលជាឧបសម្ព័ន្ធក្នុងឆ្នាំ២០១៤។
តើលោក Surovikin ជានរណា?
ឧត្តមសេនីយ៍រូបនេះ កើតនៅឆ្នាំ១៩៦៦ ក្នុងទីក្រុង Novosibirsk នៃតំបន់ស៊ីបេរី។ គាត់ត្រូវបានប្រកាសក្នុងខែមិថុនា ជាប្រធានក្រុមយោធាភាគខាងត្បូងរបស់រុស្ស៊ី ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។

លោកទទួលងារជាវីរបុរសនៃប្រទេសរុស្ស៊ី និងទទួលបានមេដាយសម្រាប់តួនាទីរបស់គាត់នៅប្រទេសស៊ីរីក្នុងឆ្នាំ២០១៧ ជាកន្លែងដែលគាត់បានដឹកនាំបេសកកម្មយោធារុស្ស៊ី ក្នុងនាមជាមេបញ្ជាការកងកម្លាំងអាកាស។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានគោលនយោបាយការពារជាតិអាមេរិក Jamestown Foundation ឲ្យដឹងថា គាត់ត្រូវបានគេស្គាល់ថា ជាមនុស្សគ្មានមេត្តា នៅក្នុងយោធារុស្ស៊ី។

លោក Surovikin បានបង្ហាញភាពលេចធ្លោនៅក្នុងជួរកំពូល នៃអគ្គសេនាធិការ និងក្រសួងការពារជាតិបន្ទាប់ពីឆ្នាំ២០០៨ កំឡុងពេលកំណែទម្រង់យោធារ៉ាឌីកាល់។
លោក Surovikin បានជាប់ពន្ធនាគារពីរដង។ លើកដំបូង គាត់ជាប់រយៈពេល៦ខែ បន្ទាប់ពីទាហាននៅក្រោមបញ្ជារបស់គាត់ បានសម្លាប់បាតុករបីនាក់ក្នុងទីក្រុងមូស្គូ អំឡុងពេលរដ្ឋប្រហារខែសីហាឆ្នាំ១៩៩១ មុនចុងបញ្ចប់នៃសហភាពសូវៀត។ ក្រោយមក គាត់ត្រូវបានដោះលែងដោយគ្មានការកាត់ទោស។ ៤ឆ្នាំក្រោយមក គាត់បានទទួលការកាត់ទោសសម្រាប់ការជួញដូរអាវុធខុសច្បាប់។

ឧត្តមសេនីយ៍រូបនេះ ត្រូវបានគេចោទប្រកាន់ថា ជាអ្នកមើលការខុសលើការទម្លាក់គ្រាប់បែកដ៏ឃោរឃៅ ដែលបានបំផ្លាញទីតាំងភាគច្រើននៃទីក្រុងអាឡេប៉ូរបស់ប្រទេសស៊ីរី ជាកន្លែងដែលរុស្ស៊ី បានធ្វើអន្តរាគមន៍លើភាគីលោក បាសា អាល់អាសាដ។
នៅក្នុងរបាយការណ៍ដែលបោះពុម្ពផ្សាយក្នុងខែតុលាឆ្នាំ២០២០, អង្គការឃ្លាំមើលសិទ្ធិមនុស្សបានរាយឈ្មោះគាត់ថាជាមេបញ្ជាការម្នាក់ ដែលអាចទទួលខុសត្រូវលើការបញ្ជាសម្រាប់ការរំលោភបំពាន ក្នុងអំឡុងពេលនៃការវាយលុកឆ្នាំ ២០១៩-២០២០ នៅខេត្ត អ៊ីដលីប របស់ប្រទេសស៊ីរី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ពូទីន អះអាងថា អ៊ុយក្រែន ជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មលើស្ពាន គ្រីមៀ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


