Connect with us

សេដ្ឋកិច្ច

៩ ខែឆ្នាំនេះ កម្ពុជា នាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសជាង ១៧ ពាន់លានដុល្លារ កើនជាង ២៤ ភាគរយ​

បានផុស

នៅ

នៅ​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២២ នេះ កម្ពុជា បាន​នាំចេញ​ទំនិញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅកាន់​ទីផ្សារ​បរទេស មាន​ទំហំ​ទឹកប្រាក់​ជាង ១៧ ពាន់​លាន​ដុល្លារ​អាមេរិក កើន​ជាង ២៤ ភាគរយ បើ​ធៀប​ទៅ​នឹង​ ៩ ខែ​ដូចគ្នា កាលពី​ឆ្នាំ ២០២១ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្ដីពី​កម្មវិធី​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ ២០២៣-២០២៧ កាលពី​រសៀល​ថ្ងៃ​ទី ១០ តុលា នា​សណ្ឋាគារ​ភ្នំពេញ លោក ប៉ាន សូរ​ស័​ក្ត រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា ការនាំចេញ​របស់​កម្ពុជា​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​បរទេស​នៅ​ឆ្នាំ ២០០១ មាន​ត្រឹមតែ ១១៨៨ លាន​ដុល្លារ​អាមេរិក ចំនួន​នេះ​មានការ​កើន​ឡើង​ដល់ ១៩០៧៤ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០២១ ក្នុង​នោះ​ការ​នាំចេញ​សំលៀកបំពាក់​វាយនភណ្ឌ​មាន​ទឹកប្រាក់​ចំនួន ៦៧៧៣ លាន​ដុល្លារ​អាមេរិក និង​ការ​នាំចេញ​ផលិតផល​ធ្វើដំណើរ និង​កាបូប​មាន​ទឹកប្រាក់​ចំនួន ១១៨៨ លាន​ដុល្លារ​អាមេរិក។​

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ដោយឡែក​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២២ នេះ ការនាំចេញ​របស់​កម្ពុជា​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​បរទេស​មាន​ទំហំ​ទឹកប្រាក់ ១៧៥៧៨ លាន​ដុល្លារ​អាមេរិក​កើន​ឡើង ២៤.២៣ ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល ៩ ខែ​ដូចគ្នា ឆ្នាំ ២០២១ ក្នុង​នោះ​ការនាំចេញ​សំលៀកបំពាក់​វាយនភណ្ឌ​កើន​ឡើង ២៣.១៦ ភាគរយ និង​ការនាំចេញ​ផលិតផល​ធ្វើដំណើរ និង​កាបូប មាន​ការ​កើន​ឡើង ៣៦.៣១ ភាគរយ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៩ នាទីutes មុន

ទីតាំង​ជាង៩០កន្លែង ត្រូវបានសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៤៧ នាទីutes មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម១ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ពិនិត្យវឌ្ឍនភាព​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​ខេត្ត​ប៉ៃលិន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៨ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម