Connect with us

ព័ត៌មានអន្ដរជាតិ

នេះចំនួនទីក្រុង អ៊ុយក្រែន ដែលរងការបាញ់ស្រោចដោយមីស៊ីល រុស្ស៊ី

បានផុស

នៅ

ទីក្រុងប្រមាណជា ២០ នៅទូទាំងប្រទេសអ៊ុយក្រែនបានរងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ចាប់តាំងពីថ្ងៃចន្ទមក ដោយបង្ខំឲ្យជនស៊ីវិលសម្រុកចេញពីទីក្រុងទាំងនោះ ដោយសារតែគ្មានអគ្គិសនីប្រើប្រាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ihor Klymenko មេប៉ូលិសជាតិអ៊ុយក្រែនបាននិយាយថា ក្នុងការវាយប្រហារនោះដែរ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេសចំនួន ២៩ បានរងការបំផ្លិចបំផ្លាញ និងខូចខាត ។

ការផ្ទុះមួយបានវាយប្រហារស្ថានីយ៍ថាមពលមួយកន្លែងដែលមានទីតាំងនៅតាមដងទន្លេ Dnieper នៅភាគខាងត្បូងនៃរដ្ឋធានីអ៊ុយក្រែន ខណៈមីស៊ីល​មួយ​គ្រាប់​ទៀត​បាន​បាញ់​ទៅ​លើ​ស្ពាន​កញ្ចក់​នៅ​កណ្តាល​ក្រុងកៀវដែល​ធ្លាប់​ជា​កន្លែង​ដ៏​ពេញ​និយម​សម្រាប់​អ្នក​ទេសចរ ។

ចំពោះការវាយប្រហារនេះដែរ រុស្ស៊ីបានប្រើប្រាស់កាំជ្រួចមីស៊ីលចំនួន ៨៤ គ្រាប់ និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ចំនួន ២៤ គ្រឿង ហើយបានសម្លាប់មនុស្សចំនួន ១៩ នាក់ និង ១០៥ នាក់បានរងរបួស ។

ចំណែកបើយោងតាមការប៉ាន់ស្មានរបស់ទស្សនាវដ្ដី Forbes បានឲ្យដឹងថា ការបាញ់មីស៊ីលផ្លោងយ៉ាងសន្ធាប់របស់រុស្ស៊ីលើទីក្រុងនានារបស់អ៊ុយក្រែនកាលពីពេលថ្មីៗនេះធ្វើឲ្យទីក្រុងមូស្គូខាតបង់ប្រាក់ចន្លោះពី ៤០០ ទៅ ៧០០ លានដុល្លារផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Washington Post

ចុចអាន ៖ ដឹងទេ មីស៊ីលដែល រុស្ស៊ី បាញ់ទៅទីក្រុង អ៊ុយក្រែន ហោះកាត់ប្រទេសណា?

ចុចអាន ៖ មកដឹងទំហំទឹកប្រាក់ដែល រុស្ស៊ី ចំណាយបាញ់មីស៊ីលលើទីក្រុង អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម