ព័ត៌មានអន្ដរជាតិ
ដឹងទេ មីស៊ីលដែល រុស្ស៊ី បាញ់ទៅទីក្រុង អ៊ុយក្រែន ហោះកាត់ប្រទេសណា?
រដ្ឋមន្ត្រីការបរទេសម៉ុលដាវីលោក Nicu Popescu បាននិយាយថា មីស៊ីលដែលរុស្ស៊ីបាញ់សំដៅទៅលើទីក្រុងនានារបស់អ៊ុយក្រែន បានហោះឆ្លងកាត់ដែនអាកាសរបស់ប្រទេសខ្លួន ។

លោក Popescu បាននិយាយនៅលើបណ្ដាញ Twitter កាលពីថ្ងៃអង្គារថា “កាំជ្រួចមីស៊ីលនាំផ្លូវចំនួន ៣ គ្រាប់ដែលត្រូវបានបាញ់បង្ហោះទៅលើទឹកដីអ៊ុយក្រែនពីនាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ បានហោះឆ្លងកាត់ដែនអាកាសរបស់ប្រទេសម៉ុលដាវី ហើយខ្ញុំបានណែនាំឲ្យកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីដើម្បីផ្តល់ការពន្យល់ផងដែរ” ។
ទន្ទឹមនោះ លោក Popescu ក៏បានសម្តែងការខឹងសម្បារចំពោះការវាយប្រហារដោយកាំជ្រួចមីស៊ីលជាច្រើនគ្រាប់ដែលបានធ្វើឡើងលើទីក្រុងនានារបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ ពោលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងមូស្គូបានស្តីបន្ទោសអ៊ុយក្រែនចំពោះការផ្ទុះនៅលើស្ពានតភ្ជាប់តំបន់គ្រីមៀទៅកាន់ប្រទេសរុស្ស៊ី ។

ដូចអ៊ុយក្រែនដែរ ប្រទេសម៉ុលដាវីគឺជាអតីតផ្នែកមួយនៃសហភាពសូវៀត ដែលមានរដ្ឋាភិបាលនិយមលោកខាងលិច ហើយជនភៀសខ្លួនអ៊ុយក្រែនរាប់សែននាក់បានជម្លៀសចូលប្រទេសនេះ ចាប់តាំងពីរុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ មកដឹងទំហំទឹកប្រាក់ដែល រុស្ស៊ី ចំណាយបាញ់មីស៊ីលលើទីក្រុង អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


