ព័ត៌មានអន្ដរជាតិ
លោក ពូទីន សរសើរអាស៊ី ពេញៗមាត់
អាស៊ីដែលជាមជ្ឈមណ្ឌលអំណាចថ្មីកំពុងរីកចម្រើនខ្លាំង បានដើរតួនាទីយ៉ាងធំ ក្នុងការផ្លាស់ប្តូរទៅកាន់ពិភពលោកពហុប៉ូល។ នេះបើតាមសម្តីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅថ្ងៃព្រហស្បតិ៍ទី១៣ខែតុលា។

មេដឹកនាំរុស្ស៊ីបាននិយាយថា “ពិភពលោក កំពុងក្លាយជាប្រព័ន្ធពហុប៉ូឡាយ៉ាងពិតប្រាកដ។ អាស៊ីដែលមជ្ឈមណ្ឌលអំណាចថ្មីកំពុងរីកចម្រើនខ្លាំង គឺបានដើរតួគួរឲ្យកត់សម្គាល់ ថ្វីបើមិនមែនដើរតួនាទីសំខាន់ណាស់ណាក៏ដោយ”។
ស្របពេលជាមួយគ្នានោះ លោកពូទីន បានចង្អុលបង្ហាញថា បណ្តាប្រជាជាតិអាស៊ី គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក។

យោងតាមលោកពូទីន, នៅទីនេះ សមាគមសមាហរណកម្ម ដូចជាអង្គការសហប្រតិបត្តិការសៀងហៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី បានធ្វើសកម្មភាពយ៉ាងស្វាហាប់ និងមានប្រសិទ្ធភាព។ រុស្ស៊ី បានចូលរួមយ៉ាងសកម្មក្នុងដំណើរការទាំងអស់នេះ។
មេដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ថា “ជាការពិត រួមជាមួយនឹងរដ្ឋអាស៊ីផ្សេងទៀត យើងបានខិតខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីបង្កើតប្រព័ន្ធសន្តិសុខស្មើភាព និងមិនអាចបំបែកបាន ដោយផ្អែកលើគោលការណ៍សកល ហើយទទួលស្គាល់នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ លោក បៃដិន កំណត់លក្ខខណ្ឌ សម្រាប់ជំនួបជាមួយលោក ពូទីន ក្នុងកិច្ចប្រជុំកំពូល G20

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ