ព័ត៌មានអន្ដរជាតិ
ពូទីនផ្ញើសារអបអរឆ្នាំថ្មីអ៊ីរ៉ង់ឲ្យឈ្នះសភាវៈអាក្រក់និងថា រុស្ស៊ីនៅតែជាមិត្ត«ដ៏ស្មោះត្រង់»
វិមានក្រឹមឡាំង បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអបអរសាទរដល់មេដឹកនាំអ៊ីរ៉ង់នៅថ្ងៃបុណ្យ Nowruz ដែលជាបុណ្យឆ្លាំថ្មីប្រពៃណីអ៊ីរ៉ង់ឬរបស់ពែក្សរ៍ ដោយបាននិយាយថា ទីក្រុងមូស្គូនៅតែជាមិត្តស្មោះត្រង់ និងជាដៃគូដែលអាចទុកចិត្តបានចំពោះទីក្រុងតេហេរ៉ង់។

ទោះជាយ៉ាងណាក៏ដោយ វិសាលភាពនៃការគាំទ្ររបស់ទីក្រុងមូស្គូចំពោះអ៊ីរ៉ង់កំពុងស្ថិតក្នុងការជជែកដេញដោលនិងគួរឲ្យសង្ស័យ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានផ្សាយថា ប្រភពព័ត៌មានអ៊ីរ៉ង់មួយចំនួនបាននិយាយថា ពួកគេទទួលបានជំនួយពិតប្រាកដតិចតួចពីទីក្រុងមូស្គូនៅក្នុងវិបត្តិដ៏ធំបំផុតសម្រាប់អ៊ីរ៉ង់ចាប់តាំងពីស្តេច Shah ដែលគាំទ្រដោយសហរដ្ឋអាមេរិកត្រូវបានផ្តួលរំលំនៅក្នុងបដិវត្តន៍ឆ្នាំ១៩៧៩។
សារពីវិមានក្រឹមឡាំង បាននិយាយថា លោក ពូទីន បានផ្ញើការអបអរសាទរទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ក្នុងឱកាសឆ្នាំថ្មីរបស់់់អ៊ីរ៉ង់។
វិមានក្រឹមឡាំង បាននិយាយថា «លោក វ្ល៉ាឌីមៀរ ពូទីន បានជូនពរប្រជាជនអ៊ីរ៉ង់ឱ្យយកឈ្នះលើការកាត់ក្តីដ៏អាក្រក់ដោយសេចក្តីថ្លៃថ្នូរ ហើយបានសង្កត់ធ្ងន់ថា នៅក្នុងគ្រាលំបាកនេះ ទីក្រុងមូស្គូនៅតែជាមិត្តស្មោះត្រង់ និងជាដៃគូដែលអាចទុកចិត្តបានរបស់ទីក្រុងតេអេរ៉ង់»។
ប្រទេសរុស្ស៊ី បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានរុញច្រានមជ្ឈិមបូព៌ាទាំងមូលចូលទៅក្នុងទីជ្រៅបំផុត និងបង្កឱ្យមានវិបត្តិថាមពលសកលដ៏ធំមួយ ខណៈពេលដែលលោក ពូទីន បានថ្កោលទោសការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ថាជាឃាតកម្ម «ដ៏ឃោរឃៅ»។
កាសែត Politico បានរាយការណ៍ថា ទីក្រុងមូស្គូបានស្នើផ្តល់អត្ថប្រយោជន៍ដល់ទីក្រុងវ៉ាស៊ីនតោន ដោយលើកឡើងថា វិមានក្រឹមឡាំងនឹងឈប់ចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយអ៊ីរ៉ង់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនឈប់ផ្គត់ផ្គង់ព័ត៌មានស៊ើបការណ៍សម្ងាត់អំពីរុស្ស៊ីដល់អ៊ុយក្រែន ប៉ុន្តែសហរដ្ឋអាមេរិកបានបដិសេធគំនិតនេះ ហើយ ក្រោយមក វិមានក្រឹមឡាំងបានច្រានចោលរបាយការណ៍នេះថា ជារបាយការណ៍ក្លែងក្លាយ៕
ប្រែសម្រួលដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


