ព័ត៌មានជាតិ
ព្រលានយន្តហោះខេត្តព្រះសីហនុ គ្រោងអភិវឌ្ឍន៍ឲ្យកាន់តែមានលក្ខណៈទំនើបស៊ីវិល័យ
លោក Cyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Airports មានប្រសាសន៍ថា ក្រុមហ៊ុនគ្រោងនឹងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តព្រះសីហនុ ឲ្យក្លាយជាព្រលានយន្តហោះអន្តរជាតិដែលមានលក្ខណៈទំនើបស៊ីវិល័យ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនបន្ថែមទៀត។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី ១៣ តុលា លោក Cyril Girot បន្តថា ក្រុមហ៊ុនទទួលបានសេចក្ដីប្រកាសអន្តរក្រសួង ស្ដីពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ក្រុមហ៊ុន នៅរង់ចាំសហការ ដើម្បីធ្វើការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុឲ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ។ ក្នុងនោះ ដោយសារខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ជាទស្សនវិស័យ នៃទីក្រុងឆ្លាតវៃនាពេលខាងមុខ ដែលជាចលនាលំហូរភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុ ជាពិសេសអ្នកវិនិយោគចិន។

លោកបានបន្តទៀតថា ក្រុមហ៊ុន នឹងចូលរួមសហការជាមួយលោកអភិបាលខេត្តព្រះសីហនុ ក្នុងការ ដោះស្រាយបញ្ហាប្រព័ន្ធរំដោះទឹកនៅជុំវិញអាកាសយានដ្ឋានកាន់តែល្អប្រសើរ។

លោក គួច ចំរើន បានថ្លែងអំណរគុណក្រុមហ៊ុនដែលបានអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលជាផ្នែកមួយ នៃសក្ដានុពលរបស់ខេត្ត។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ចាត់ឲ្យក្រុមការងារបច្ចេកទេស សហការជាមួយក្រុមហ៊ុនCambodia Airports ចុះពិនិត្យប្រព័ន្ធរំដោះទឹកជុំវិញអាកាសយានដ្ឋាននៅថ្ងៃស្អែក ដើម្បីដោះស្រាយបញ្ហាប្រឈមឲ្យទទួលបានលទ្ធផលល្អ។

ក្នុងជំនួបពិភាក្សានោះ លោកអភិបាលខេត្ត បានជម្រាបជូនក្រុមហ៊ុនថា រដ្ឋបាលខេត្ត ត្រូវការព័ត៌មានជាក់លាក់ នៃការអភិវឌ្ឍរបស់ក្រុមហ៊ុន Cambodia Airports ដើម្បីដាក់បញ្ចូលក្នុងផែនការមេ ហើយយើងក៏ត្រូវការគាំទ្រគ្នាទៅវិញទៅមកផងដែរ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម តំបន់ស្នាក់នៅប្រកបដោយចិរភាព ជំរុញទីផ្សារហិរញ្ញវត្ថុ។ បន្ថែមនោះ យើងក៏មានគោលដៅវែងឆ្ងាយរង់ចាំដៃគូវិនិយោគ ដោយសារខេត្តព្រះសីហនុ ជាផ្នែកមួយ នៃរាជធានីភ្នំពេញ ដែលមានក្រុមហ៊ុន សហគ្រាសជាសាខា។ ទន្ទឹមនោះ យើងចង់បង្កើតទីនេះ ជាមូលដ្ឋានសេដ្ឋកិច្ច ដែលមានក្រុមហ៊ុនឈរជើង ស្នាក់នៅ ប្រកបរបរនៅទីនេះ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ