Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់កើនដល់ ៥០នាក់ ក្នុងហេតុការណ៍បាក់ដីនៅ វ៉េណេស៊ុយអេឡា

បានផុស

នៅ

គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៣ខែតុលា ចំនួនអ្នកស្លាប់ ពីការរអិលបាក់ដីដ៏បំផ្លិចបំផ្លាញ ដែលវាយប្រហារទីប្រជុំជនមួយ ក្បែររដ្ឋធានី ការ៉ាកាស របស់ប្រទេស វ៉េណេស៊ុយអេឡា បានកើនឡើងដល់៥០នាក់ហើយ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Remigio Ceballos បានបញ្ជាក់អំពីតួលេខនេះ ទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក ហើយលើកឡើងថា សាកសព ត្រូវបានប្រគល់ទៅឲ្យសាច់ញាតិរបស់ពួកគេ។

លោក Ceballos និយាយថា មនុស្សប្រហែល ៣២០០ នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងបោសសម្អាតនៅក្នុងទីប្រជុំជននេះ។

ភ្លៀងធ្លាក់ខ្លាំងមិនធម្មតាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន​ បានបណ្តាលឲ្យទឹកទន្លេហក់ឡើងខ្ពស់ ហូរហៀរជន់លិចនៅក្នុងទីប្រជុំជន Las Tejerias ដែលមានប្រជាជនប្រហែល ៥០ ០០០នាក់។

ភ្លៀង​ធ្លាក់ខ្លាំង បាន​បង្កឲ្យ​ដី​ភក់ បាក់ហូរកម្ទេច​រថយន្ត ផ្ទះ​អាជីវកម្ម និង​ខ្សែ​ទូរស័ព្ទ ហើយផ្តួលរម្លំដើមឈើ​ធំ​ៗ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ បាក់ដី លេបត្របាក់ផ្ទះសម្បែង សម្លាប់មនុស្សច្រើននាក់នៅ វេណេស៊ុយអេឡា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម