Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ចាប់ផ្តើម សមយុទ្ធនុយក្លេអ៊ែរ

បានផុស

នៅ

សមយុទ្ធរបស់អង្គការណាតូ ដែលស្វែងរកការកែលម្អសមត្ថភាពរបស់សម្ព័ន្ធភាពនេះ បានចាប់ផ្តើមហើយ នៅថ្ងៃចន្ទទី១៧ខែតុលានេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន។

សមយុទ្ធនេះ ក៏មានការចូលរួមពីសំណាក់យន្តហោះចម្បាំងយុទ្ធសាស្ត្រ ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរផងដែរ។

សមយុទ្ធ “Steadfast Noon” នឹងបន្តរហូតដល់ថ្ងៃទី ៣០ ខែតុលា ហើយនឹងប្រព្រឹត្តទៅនៅប្រទេសបែលហ្ស៊ិក សមុទ្រខាងជើង និងចក្រភពអង់គ្លេស។

អង្គការណាតូ បានហៅសមយុទ្ធនេះថាជា “ទម្លាប់” និង “មិនជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ពិភពលោកបច្ចុប្បន្នណាមួយឡើយ”។

សរុបទៅ ប្រទេសចំនួន ១៤ និងយន្តហោះ ៦០គ្រឿងប្រភេទផ្សេងៗគ្នា នឹងចូលរួមនៅក្នុង សមយុទ្ធ Steadfast Noon។ យន្តហោះទាំងនោះរួមមាន យន្តហោះចម្បាំងទំនើបៗ យន្តហោះស៊ើបការណ៍ និងយន្តហោះដឹកប្រេង ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលមានសមត្ថភាពនុយក្លេអ៊ែរ B-52 របស់អាមេរិកផងដែរ។

អ្នកនាំពាក្យអង្គការណាតូ លោក Oana Lungescu បានកត់សម្គាល់ថា “សមយុទ្ធនេះ ជួយធានាថា ការរារាំងនុយក្លេអ៊ែររបស់សម្ព័ន្ធភាពនេះ នៅតែមានសុវត្ថិភាព និងប្រសិទ្ធភាព”។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សម្ព័ន្ធបែលហ្ស៊ិកប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ បានជំរុញឲ្យប្លុកយោធា លុបចោលសមយុទ្ធនេះ ដោយសង្កត់ធ្ងន់ថា “ចំពេលមានភាពតានតឹងនុយក្លេអ៊ែរខ្ពស់ជាមួយរុស្ស៊ី វាជាភាពគ្មានទំនួលខុសត្រូវទាល់តែសោះ ក្នុងការចូលរួមក្នុងសកម្មភាពទាំងនេះ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពូទីន ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក្បែរមាត់ទ្វារ ណាតូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ពី​ខេត្ត​កោះកុង​ដល់​ខេត្ត​ព្រះវិហារ មានច្រក​ទ្វារ​ព្រំដែន​ផ្លូវ​ការ​ចំនួន ២៤ ជាមួយ​ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ឆេះស្រឡាងនៅជិតកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីសម្លាប់មនុស្ស៥នាក់

ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រឡងគិតលេខរហ័សកម្រិតអន្តរជាតិ ដែលមានសិស្សចូលរួម៤០ប្រទេស

ជីវិតកម្សាន្ដ២៣ នាទីutes មុន

ជីវិត ត្រចៀកកាំ ធ្លាប់តែល្បីល្បាញ ពេលនេះសូម្បីតែកេរ្តិ៍ឈ្មោះក៏លែងមានអ្នកស្គាល់

កីឡា២៦ នាទីutes មុន

អ្នក​គាំទ្រ​កំពុង​ពេញ​ចិត្ត ខ្សែ​បម្រើ ៣ នាក់​នៅ​ក្រុម​ U23 កម្ពុជា តែ​ត្រូវ​បង្កើន​ខ្សែ​ប្រយុទ្ធ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៣ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម