ព័ត៌មានជាតិ
៥ឆ្នាំ ក្រសួងការពារជាតិរឹបអូសគ្រឿងញៀនបានរាប់ម៉ឺនក្រាម
រយៈពេល៥ឆ្នាំ ចុងក្រោយនេះ ក្រសួងការពារជាតិ បានបង្រ្កាប និងរឹបអូសករណីគ្រឿងញៀន ជាប្រភេទម្សៅ និងទឹកបានរាប់ម៉ឺនក្រាម ព្រមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀនរាប់ពាន់គ្រឿងផ្សេងទៀត។ នេះបើតាមលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា ក្រសួងការពារជាតិ បានរឹបអូសថ្នាំញៀនជាប្រភេទម្សៅសICE ចំនួន២៥,៦០១កញ្ចប់ ស្មើននឹង ១០១ ៧១០,២៣ក្រាម។ ប្រភេទថ្នាំWY ចំនួន១៣,៣០៥១គ្រាប់ និង០៨កញ្ចប់ ស្មើនឹង ១៣ ០៩៨,២៤ក្រាម។

ថ្នាំអ៉ិចស្តាស៊ី ២,៤៧៧គ្រាប់ ១៦៤កញ្ចប់ ព្រមទាំងប្រភេទទឹកមាន១៣ដប ស្មើនឹង ៣,៩១៤,៤២ក្រាម។ កូកាអ៉ីន និងហេរ៉ូអ៉ីន បាន ៧៣៩កញ្ចប់ និង ៣,០០៣គ្រាប់ ស្មើនឹង ១៣,៩៦៤,៦ក្រាម។ ថ្នាំកេតាមីន ៧៥៧កញ្ចប់ ៨,២៧១គ្រាប់ ជាប្រភេទទឹក ១៨១ដប ស្មើនឹង ៦៦ ៨៩៥,៣៧ក្រាម។ ប្រភេទកញ្ឆាក្រៀម ១៧២,៤៧ គីឡូក្រាម កញ្ឆាស្រស់ ១៥៥ ៩១៦ដើម។ ជាមួយគ្នានោះ ក៏មានជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១,០៨៥គ្រឿង ព្រមទាំង សម្ភារៈជាច្រើនទៀតផងដែរ។

ជាមួយនឹងការបង្ក្រាបនេះ ក្រសួងការពារជាតិ ក៏បានដោះស្រាយនូវពាក្យបណ្តឹងផ្សេងៗចំនួន ៦៥១បណ្តឹង អនុវត្តដីកាតុលាការបាន ១១,៣២៦ដីកា ព្រមទាំង បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមចំនួន ១០,៣០៣លើក ដោយបានឃាត់ជនសង្ស័យបានចំនួន ១៥,៦០៩នាក់ផងដែរ។

គួរបញ្ជាក់ថា ក្រៅពីបានសម្រេចនូវកិច្ចការពារជាតិ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈខាងលើ ក្រសួងការពារជាតិ ក៏បានសម្រេចនូវសមិទ្ធផលផ្សេងទៀត ដូចជា ការងារជួយសង្គ្រោះ ការចូលរួមកិច្ចការសង្គម ក៏ដូចជា ការកសាងផ្លូវគមនាគមន៍ និងសំណង់ផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ក្រសួង ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងយោធពលខេមភូមិន្ទ និងការងារច្បាប់ផ្សេងៗ ជាច្រើនទៀតផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


