Connect with us

សេដ្ឋកិច្ច

សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចបន្ថយអត្រាការប្រាក់លើកលែងការផាកពិន័យពលរដ្ឋរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ

បានផុស

នៅ

គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្តល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ការផ្តល់ជូននេះនឹងត្រូវធ្វើឡើងស្របតាមស្មារតីអង្គប្រជុំរវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧ ០២២.៨១៨ ស.ជ.ណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ នេះគឺជាខ្លឹមសារសេចក្តីថ្លែងការណ៍រួម របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលកម្ពុជាថ្មីទទួលបាននៅព្រឹកថ្ងៃទី ១៩ ខែ តុលានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសមាគមទាំងពីរ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិក​ នឹងផ្តល់កិច្ចសហការល្អក្នុងក្រប​ខណ្ឌ​កិច្ចការពារ​អតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញតាមលក្ខខណ្ឌដែលបានកំណត់​ដោយធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិកសមាគមទាំងពីរ នឹងពិនិត្យលទ្ធភាព ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាកពិន័យ និងចៀសវាង​ការរឹបអូសទ្រព្យធានារបស់អតិថិជនប្រកបដោយការយោគយល់អធ្យាស្រ័យខ្ពស់ ស្រប​តាមស្ថាន​ភាពជាក់ស្តែង​របស់អតិថិជន។

លោក កាំង តុងងី ប្រធាននាយក​ដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែតុលាថា «នេះគឺជាគោលការណ៍ ដែលយើងចង់ជួយអតិថិជន​របស់យើង​ដែលរងផលប៉ះ​ពាល់ដោយសារ​ទឹកជំនន់​ ដូចឆ្នាំកន្លងទៅដែរ »។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទាំងអស់ ត្រូវបន្ធូរបន្ថយអត្រាការប្រាក់ ពន្យារពេលសង និងរៀបចំឯកសារផ្តល់ឥណទានឡើងវិញ ដើម្បីផ្តល់ការ​អនុគ្រោះ​យោគយល់ដល់ប្រជាពលរដ្ឋដែលបានប្រើកម្ចីពីធនាគារ ឬពីមីក្រូហិរញ្ញវត្ថុ ក្នុងស្ថានភាពប្រជាពលរដ្ឋ​រងគ្រោះដោយសារគ្រោះទឹកជំនន់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងស្ថានភាពដែលប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ច្បាស់ជាមិន​មានលទ្ធភាពសងត្រឡប់ទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុវិញនោះទេ ដូច្នេះ សូមមីក្រូហិញ្ញវត្ថុទាំងអស់កុំឆ្លៀត​យកឱកាស​ស្ថានភាពនេះ ទៅរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគាត់ ឬបង្ខំឱ្យសងភ្លាមៗនោះ។

ក្រោយពីមានការអំពាវនាវរបស់សម្តេចតេជោ ធនាគារជាតិ បានកោះប្រជុំជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ​និងបាន​ឯកភាព​គ្នា កាត់​បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន​ ឬ​ចំនួន​ដែល​ត្រូវ​សង​នៅ​ឥណ​ប្រតិ​ទាន ។ បន្ថយ​អត្រា​ការប្រាក់​ទាប​ជាង​លក្ខ​ខណ្ឌ​នៃ​កិច្ច​សន្យា​ដើម​។ ពន្យារ​ពេល​ទូទាត់​សង​ប្រាក់​ដើម ឬ​ការប្រាក់​ ឬ​ការធ្វើ​មូល​ធន​កម្ម​ការប្រាក់​។ ពន្យារ​ឥ​ណប្រតិ​ទាន​បន្ថែម ​និង​/​ឬកា​រផ្លាស់​ប្ដូរ​អ្នក​រួម​ខ្ចី និង​/​ឬ អ្នក​ធានា ។ ផ្លាស់ប្តូរ​ពី​ឥណ​ទាន​មាន​ការ​ទូទាត់​សង​តាម​ការបង់​រំលស់ ​ទៅជា​ការទូ​ទាត់​តែ​ការប្រាក់​ហើយ​ទូទាត់​សង​ប្រាក់​ដើម​ទាំង​អស់​នៅ​ឥណ​ប្រតិ​ទាន (Bullet Loan)​ ។​ការ​លើក​លែង ឬ បន្ថយ​ទ្រព្យ​ធានា​។​ ការ​បន្ថយ​លក្ខ​ខណ្ឌ​កិច្ច​សន្យា និង​/​ឬ​ការ​ផ្តល់​រយៈ​ពេល​អនុ​គ្រោះ​ដោយ​គ្មាន​ការ​ទូទាត់​សង (Grace period) ដែល​អាច​មាន​រយៈ​ពេល​រហូត​ដល់​ ៦​ ខែ គិត​ចាប់​ពីថ្ងៃ​ប្រសិទ្ធ​ភាព​នៃ​កិច្ចស​ន្យា​ថ្មី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១០ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម