KPT+
របត់សំខាន់៣នៃជីវិតមនុស្សដែលគ្រប់គ្នាគួរដឹង នឹងត្រៀមបានទាន់ពេល
មានរឿងបីយ៉ាង ដែលគ្រប់គ្នាតែងតែខ្លាចបំផុត តែក៏ត្រូវតែឆ្លងកាត់ជៀសមិនរួចមុនពេលដែលវាក្លាយជាអំណាចផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ ឬហៅថា«ចាស់ចិត្តចាស់គំនិត»។
ទាំងនោះមាន៖
១ ការផ្លាស់ប្តូរ
ការផ្លាស់ប្តូរភាគច្រើនវា ឈឺចាប់ណាស់។ គ្មានអ្វីដែលឈឺចាប់ដូចពេលដឹងថាមិត្តយើងមិនដូចមុនពេលលុយចូលមកដល់ សង្សាយើងប្រែប្រួលពេលគេមានមុខនាទីធំជាងមុន មិនដូចកាលនៅរៀន ឬពេលដែលប្អូនយើងពេញវ័យវាចេះតមាត់ ។ល។ប៉ុន្តែនេះជាការឈឺចាប់ដែលជីវិតបង្រៀនមនុស្សគ្រប់គ្នាដូចពាក្យមួយថា កុំទុកចិត្ត លើលោកនេះ មានតែពាក្យផ្លាស់ប្តូរទេដែលសរសេរនៅដដែល ។
ជោគជ័យពិតគឺ សមត្ថភាពរបស់យើងក្នុងការទទួលយកនិងឆ្លងកាត់ការផ្លាស់ប្តូរ បង្កើនភាពយោគយល់ ភាពអត់ធន់ ដែលឲជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីព និងទំនាក់ទំនងពេញលេញមួយនៅក្នុងជីវិតរបស់យើង។
ជាមួយការពិតដែលថាអ្វីៗនឹងផ្លាស់ប្តូរតាមពេលវេលា យើងតែងតែឆ្ងល់ថាហេតុអ្វីបានជាលោកនេះពិបាកដូច្នេះ? តាមពិត យើងមានលក្ខណៈសរីរវិទ្យានៅក្នុងរបៀបរស់រានមានជីវិតហើយនៅក្នុងរបៀបនេះ សមត្ថភាពរបស់យើងដើម្បីទទួលបានភាពច្បាស់លាស់អំពីអ្វីដែលយើងដោះស្រាយចំពោះការផ្លាស់ប្តូរនៅក្នុងជីវិតរបស់យើង។
ដើម្បីបន្សាំនឹងការផ្លាស់ប្តូរនៅក្នុងជីវិតទាមទារអោយយើងមានមូលដ្ឋានគ្រឹះនិងផ្តោតលើសេចក្តីពិតស្នូលរបស់យើងអំពីថា តើយើងជានរណានិងអ្វីទៅដែលយើងត្រូវការ។
២ ស្គាល់និងទទួលយកភាពអាក្រក់ឬល្អរបស់ខ្លួន
យើងទាំងអស់គ្នាកើតមកជាមួយជីភីអេសខាងក្នុងខ្លួនសម្ងាត់មួយ ដែលជួយណែនាំយើងឱ្យដឹងពីអ្វីត្រឹមត្រូវសម្រាប់យើងនិងអ្វីដែលមានអារម្មណ៍ថាមិនល្អ។
ការរៀនពីរបៀបភ្ជាប់ទំនាក់ទំនងជាមួយខ្លួនយើង ជាមេរៀនដំបូងនិងធំ។ យើងមិនអាចបំភ្លេចខ្លួនឯងចោលទេ ប្រសិនធ្វើអញ្ចឹងយើងនឹងហើយនិងមានបញ្ហា។
មានសំណួរ ៣ ដែលមានឥទ្ធិពលក្នុងការសួរខ្លួនឯងថាៈ
តើខ្ញុំជាអ្នកណា?
តើអ្វីទៅជាបំណងប្រាថ្នារបស់ខ្ញុំ?
តើខ្ញុំអាចស្រឡាញ់ខ្លួនឯងបានល្អបំផុតដោយរបៀបណា?
នៅពេលយើងដាក់ចេញនូវការសួរសំណួរទាំងនេះដោយស្ងៀមស្ងាត់ ហើយបន្ទាប់មកបញ្ចេញវាទកាន់ពិភពលោក គឺយើងកំពុងដាំគ្រាប់ពូជដែលមានឥទ្ធិពលនៃចេតនារបស់យើងហើយវាជាចម្លើយ។ តាមវិធីនេះហើយដែលមនុស្សជោគជ័យទំាងឡាយបានភ្ជាប់ខ្លួនគេទៅនឹងសកលលោកជាមួយវិធីដ៏ឆ្លាតវៃ។
៣ រៀនធ្វើពើ
យើងស្អប់ណាស់ការធ្វើពើ តែបើយើងមិនធ្វើពើជាក្លាហានយើងមិនអាចក្ហាហានបានទេ។ ចិត្តយើងបញ្ជាសិន ទើបសកម្មភាពយើងទៅរួចតាមក្រោយ។ ប្រសិនយើងប្រាប់ខ្លួនឯងថាភ័យយើងនឹងកាន់តែភ័យ។ដូចពេលយើងឈឺបើយើងប្រាប់ថាមិនឈឺ គឺវាមិនឈឺឡើយ។ ទស្សនវិជ្ជានេះស្តាប់ទៅដូចឆ្កួតឡប់តែតាមពិតវិធីឆ្កួតឡប់ជាច្រើនបានរុញមនុស្សឱ្យជោគជ័យបន្សល់ស្នាដៃជាច្រើនក្រោយគរបាត់ពីលោកនេះទៅ។
ប្រសិនគង់តែស្លាប់ម្តេចមិនរើសការស្លាប់ដោយក្លាហាន?
កម្រិតនៃសុភមង្គលនិងភាពរីករាយនៅក្នុងជីវិតរបស់យើងគឺទាក់ទងដោយផ្ទាល់ទៅនឹងសមត្ថភាពរបស់យើងក្នុងការស្វែងរកវា ទាក់ទងនឹងភាពក្លាហានក្នុងការជំនៈឧបសគ្គ ការដោះស្រាយចំពោះការប្រមាទមើលងាយទំាងអស់ និងអំពើប្រឆាំងក្បត់នានា។
ប្រសិនបើយើងមិនបានរៀនពីរបៀបឈឺចាប់ ដោយទំាងបីយ៉ាងខាងលើ យើងនឹងមិនលូតលាស់ទេ។ ការខកខានមិនបានលូតលាស់ជាញឹកញាប់មើលទៅដូចជាបញ្ហាសុខភាព តែវាមានរោគសញ្ញាជាបញ្ហាអារម្មណ៍ និងបញ្ហាទំនាក់ទំនងដែលភាគច្រើនជួបតែមនុស្សមិនល្អ ព្រោះយើងមិនដឹងថា អ្វីទៅហៅថាទំនាក់ទំនង។
ហាណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ



