ព័ត៌មានអន្ដរជាតិ
លោក ពូទីន ដាក់ចេញវិធានការសន្តិសុខថ្មី ៤ចំណុច នៅក្នុងប្រទេស រុស្ស៊ី (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសកាលពីថ្ងៃពុធទី១៩ខែតុលាថា ប្រទេសរុស្ស៊ី បានដាក់ចេញនូវវិធានការបន្ទាន់ ដោយសារតែការគំរាមកំហែងជាបន្តបន្ទាប់ ដែលបង្កឡើងដោយអ៊ុយក្រែន និងតម្រូវការសម្រាប់ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតចំពោះរឿងនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ លោក ពូទីន បាននិយាយថា លោកបានចុះហត្ថលេខាលើឯកសារជាច្រើន ដែលរៀបរាប់លម្អិតអំពីការផ្លាស់ប្តូរគោលនយោបាយ។ លោកក៏បានបញ្ជាក់ជាថ្មីផងដែរ នូវការចោទប្រកាន់ប្រឆាំងនឹងក្រុងកៀវ ដោយបញ្ជាក់ថា អ៊ុយក្រែន បានប្រើវិធីសាស្រ្តភេរវកម្មប្រឆាំងនឹងរុស្ស៊ី។
ខាងក្រោមនេះ គឺជាវិធានការសន្តិសុខថ្មីចំនួន ៤ចំណុចដែលលោក ពូទីន បានដាក់ចេញ៖
១. ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ចំនួនបួន
លោកពូទីន បានដាក់ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់សហព័ន្ធរុស្ស៊ីថ្មីចំនួន៤គឺ សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk, តំបន់ Kherson និង Zaporozhye។ ពលរដ្ឋរបស់ពួកគេបានបោះឆ្នោតប្រជាមតិកាលពីខែមុន ដើម្បីផ្តាច់ខ្លួនចេញពីទីក្រុងកៀវ ហើយចូលរួមជាមួយរុស្ស៊ី។

២. របបពិសេស
នៅក្នុងក្រឹត្យដាច់ដោយឡែកមួយ លោកពូទីនបានបញ្ជាឲ្យមាន “កម្រិតសកម្មភាពមធ្យម” នៅក្នុងតំបន់ចំនួននៃភាគខាងលិចប្រទេសរុស្ស៊ី។ ទាំងនោះរួមមាន សាធារណរដ្ឋគ្រីមៀ ទីក្រុង Sevastopol ក៏ដូចជាតំបន់ Krasnodar, Belgorod, Bryansk, Voronezh, Kursk និង Rostov។

របបពិសេសនេះ ផ្តល់ឲ្យមន្ត្រីក្នុងតំបន់នូវសិទ្ធិអំណាចបន្ថែម ដើម្បីធានាសន្តិសុខ និងប្រតិកម្មយ៉ាងឆាប់រហ័សចំពោះគ្រោះអាសន្នណាមួយ។ តំបន់រុស្ស៊ីផ្សេងទៀត ត្រូវបានដាក់នៅ “កម្រិតខ្ពស់” អាស្រ័យលើភាពជិតរបស់ពួកគេទៅប្រទេសអ៊ុយក្រែន។
លោកពូទីនបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា អភិបាលនៃតំបន់ផ្សេងៗរបស់ប្រទេសរុស្ស៊ី កំពុងប្រឈមមុខនឹងបញ្ហាផ្សេងៗគ្នា ហើយត្រូវការអំណាចផ្សេងៗគ្នាដើម្បីដោះស្រាយជាមួយពួកគេ។
៣. ការសម្របសម្រួលរបស់រដ្ឋាភិបាល
លោកប្រធានាធិបតី បានណែនាំរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ឲ្យបង្កើតមជ្ឈមណ្ឌលសម្របសម្រួលពិសេស សម្រាប់ទិដ្ឋភាពផ្សេងៗនៃវិបត្តិអ៊ុយក្រែន ចាប់ពីការជួសជុលប្រព័ន្ធសព្វាវុធសម្រាប់យោធា រហូតដល់ការផ្តល់ការព្យាបាលផ្នែកវេជ្ជសាស្រ្តដល់មនុស្សរងរបួស និងជួសជុលការខូចខាតដែលទ្រទ្រង់ដោយទីក្រុង អំឡុងពេលមានអរិភាព។

លោកពូទីន ក៏បានបញ្ជាឲ្យមន្ត្រីសហព័ន្ធដែលទទួលខុសត្រូវក្នុងការសម្របសម្រួលជាមួយអាជ្ញាធរក្នុងតំបន់ ត្រូវសហការជាមួយទីក្រុងមូស្គូ ក្នុងការដោះស្រាយភារកិច្ច និងអំណាចថ្មីរបស់ពួកគេផងដែរ។
៤. គាំទ្រទាហានបម្រុងដែលកែនបាន
ក្រឹត្យមួយទៀត បានប្រាប់ក្រសួងការពារជាតិឲ្យធានាថា អ្នកដែលចុះឈ្មោះចូលបម្រើយោធាសកម្មក្រោម ក្រោមផែនការកែនទ័ព ត្រូវទទួលបានប្រាក់តាមការខិតខំរបស់ពួកគេ។ ឯកសារនេះ បានកំណត់ប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន ១៩៥ ០០០ រូប្លិ៍ល (ជាង ៣០០០ដុល្លារ) សម្រាប់មនុស្សគ្រប់រូប ហើយបានប្រាប់ក្រសួងហិរញ្ញវត្ថុឲ្យបែងចែកប្រាក់សម្រាប់សំណង។

លោក ពូទីន និយាយថា លោកមិនពេញចិត្តចំពោះរបាយការណ៍អំពី ករណីនៃប្រាក់ឈ្នួល មិនត្រូវបានផ្តល់ឲ្យទាន់ពេលវេលា និងបានសង្កត់ធ្ងន់លើសារសំខាន់នៃការផ្តល់ឲ្យយោធានូវអ្វីដែលពួកគេត្រូវការ ដើម្បីបំពេញការងាររបស់ពួកគេឲ្យបានត្រឹមត្រូវ។ នេះរាប់បញ្ចូលទាំងបន្ទាយ និងកន្លែងដាក់ពង្រាយ លក្ខខណ្ឌរស់នៅ ឯកសណ្ឋាន ឧបករណ៍ អាហារ និងការព្យាបាលវេជ្ជសាស្រ្តផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មេទ័ពរុស្ស៊ី ទទួលស្គាល់ថា ស្ថានភាពនៅតំបន់ Kherson ពិតជាលំបាកខ្លាំងណាស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


