ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ប្រាប់ឲ្យអាជ្ញាធរការពារសន្តិសុខ និងផ្តល់សេវាឲ្យបានល្អជូនពលរដ្ឋទើបកាត់ចូលរដ្ឋបាលថ្មី
លោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចរបស់ខេត្តបាត់ដំបង ដើម្បីការពារសន្តិសុខ សណ្តាប់ និងការផ្តល់សេវាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋក្នុងអន្តរកាលនៃការកែសម្រួលភូមិសាស្ត្រគ្រប់គ្រងរដ្ឋបាលថ្មី។

នៅក្នុងកិច្ចប្រជុំបន្ទាន់ដាក់ផែនការចូលរួមសហការជាមួយខេត្តបាត់ដំបងក្នុងអន្តរកាលនៃការកែសម្រួលភូមិសាស្ត្រគ្រប់គ្រងរដ្ឋបាលថ្មីប៉ៃលិនកាលពីរសៀលថ្ងៃទី២១តុលា លោកស្រី បាន ស្រីមុំ លើកឡើងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានសហការគ្នាដោះស្រាយបញ្ចប់បញ្ហាព្រំប្រទល់មិនច្បាស់លាស់រវាងខេត្តទាំង២។ ជាលទ្ធផល បានឯកភាពគ្នាយកដងស្ទឹងជាព្រំប្រទល់ និងបានធ្វើឯកសាររួចរាល់ ដាក់ទៅក្រសួងមហាផ្ទៃ និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីស្នើសុំព្រះរាជក្រឹត្យទទួលស្គាល់ពីព្រះមហាក្សត្រ។

លោកស្រីអភិបាលខេត្តបានលើកឡើងថា៖ «បន្ទាប់ពីការឯកភាពគ្នាដោះ ស្រាយបញ្ចប់បញ្ហាព្រំប្រទល់ខេត្តមិនច្បាស់លាស់នេះ ខេត្តប៉ៃលិន ត្រូវបានផ្ទេរការគ្រប់គ្រងភូមិសាស្ត្រមូលដ្ឋានថ្មីមួយចំនួនពីខេត្តបាត់ដំបង។ ដូច្នេះ ក្នុងអន្តរកាលមិនទាន់មានព្រះរាជក្រឹត្យថ្មី សូមអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ និងភូមិ ត្រូវសហការ និងស្រុះស្រួលគ្នារវាងអាជ្ញាធរ និងអាជ្ញាធរ ទាំងសងខាង ហើយធ្វើការណែនាំដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការកែរសម្រួលភូមិសាស្ត្រ គ្រប់គ្រងរដ្ឋបាលថ្មីនេះ ក្នុងនោះគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាល ត្រូវសហការគ្នា ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងចូលរួមបង្ក្រាប ទប់ស្កាត់បទល្មើសខុសច្បាប់ គ្រប់ប្រភេទ»។
ក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ បាន ណែនាំដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយខេត្តបាត់ដំបង ជួយសម្របសម្រួល និង ជំរុញឲ្យប្រជាពលរដ្ឋ នៅភូមិសាស្ត្រកែសម្រួលការគ្រប់គ្រងរដ្ឋបាលថ្មី ដែលមិនទាន់មានឯកសារពាក់ព័ន្ធ ដែលបម្រើដល់ការបោះឆ្នោត ត្រូវធ្វើឲ្យបានរួចរាល់ ជាពិសេស អត្តសញ្ញាណប័ណ្ឌសញ្ជាតិ ខ្មែរ ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានឯកសារទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជាពិសេស ជំរុញឲ្យពួកគាត់ ទៅចូលរួមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលមានរយៈពេល ៥០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ខេត្តប៉ៃលិន ទទួលបានភូមិសាស្ត្រ ការគ្រប់គ្រង រដ្ឋបាលថ្មីមួយចំនួនពីខេត្តបាត់ដំបង មាន ដូចជា ភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ស្រុកកំរៀង មានផ្ទៃដី ចំនួន ៣.៦២២,៩០ ហិកតា,ភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង មានផ្ទៃដីទាំង ២ភូមិ សរុប១.៣៤៨,៤២ ហិកតា, ភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូតមានផ្ទៃដី ចំនួន ៨.៣០១ ហិកតា៕
ដោយ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន